

ដោយសារតំបន់និងជនជាតិនៅខេត្តយូណានខុសៗគ្នា ហេតុនេះហើយបានជារសជាតិនៃសាច់អាំងក៏ខុសៗគ្នាដែរ។ ឧទាហរណ៍ សាច់អាំងនៃស្រុកជានសុយនៃមណ្ឌលស្វ័តជនជាតិហានី ជនជាតិយី ហុងហឺខេត្តយូណានដ៏ល្បីឈ្មោះ


ហើយអ្វីដែលមិនអាចខ្វះបាននោះគឺក្នុងសាច់អាំងជានសុយមានតៅហ៊ូអាំងជានសុយ។ តៅហ៊ូជានសុយមានប្រវត្តិសាស្ត្រដ៏យូរអង្វែង។ នៅរាជ្ជកាលឆេង(គ.ស.ឆ្នាំ១៦១៦-គ.ស.ឆ្នាំ១៩១២)បានល្បីល្បាញ ដល់បច្ចុប្បន្ននេះ នៅតែទទួលបានការពេញនិយមពីប្រជាជនគ្រប់គ្នា។


បើសិនជាលោកអ្នកចង់ស្វែងរកអាហារក្នុងពេលរាត្រីកុំខកខាននូវសាច់អាំងយូណាន ដោយសារវាជាផ្នែកសំខាន់ដែលមិនអាចខ្វះបានក្នុងជីវភាពរស់នៅនៃអ្នកយូណាន។

ហាងលក់សាច់អាំងបានធ្វើឱ្យទំនាក់ទំនងមនុស្សកាន់តែជិតស្និទ្ធ គ្មានបញ្ហាអ្វីដែលយើងមិនអាចដោះស្រាយបានឡើយប្រសិនបើយើងញ៉ាំសាច់អាំងជាមួយគ្នានោះ។


ត្រៀមខ្លួនហើយឬនៅ? ទៅស្វែងរកកម្លាំងទាក់ទាញនៃសាច់អាំងយូណានជាមួយគ្នា៕
អ្នកសារព័ត៌មានៈ Feng Yaxin
អ្នកបកប្រែ៖ លីហ្សា