សូមមកខេត្តយូណានលេងកំសាន្តជាមួយជនជាតិភាគតិចនាខែមេសា

2019-04-02 18:03:51 |ប្រភព:yunnangateway

បុណ្យសានយ័រចេ

ពេលវេលា៖ ថ្ងៃទី១១ខែមេសា-ថ្ងៃទី១៧ ខែមេសា

ទីកន្លែង៖ ដាលី

សកម្មភាព៖ សានយ័រចេជាផ្សារលក់ដូរដែលមានលក្ខណៈបុរាណនិងមានភាពរុងរឿងនៅភូមិភាគខាងលិចខេត្តយូណាន  ក៏ជាបុណ្យយ៉ាងឱឡារិកសម្រាប់ធ្វើការផ្លាស់ប្តូរសិល្បៈនិងកីឡាតាមផងដែរ​។  ក្នុងអំឡុងពេលបុណ្យសានយ័រចេ  ក្រៅពីអាចដើរលេងតាមផ្សារសានយ័រចេ  ទីក្រុងដាលីក៏រៀបចំសកម្មភាពជាច្រើនដូចជា ការប្រកួតប្រណាំងសេះ  ការច្រៀងចម្រៀង  ការសម្តែងសិល្បៈជនជាតិ  សន្និបាតកីឡាជនជាតិជាដើម។