សូមមកខេត្តយូណានលេងកំសាន្តជាមួយជនជាតិភាគតិចនាខែមេសា

2019-04-02 18:03:51 |ប្រភព:yunnangateway

បុណ្យផ្កាស្រស់(បុណ្យទេពអប្សរ)

ពេលវេលា៖ ថ្ងៃទី១៥ ខែមីនា-ថ្ងៃទី១៧ ខែមីនា(តាមប្រតិទិនចន្ទគតិប្រទេសចិន)

ទីកន្លែង៖ ស្រុកកុងសាន មណ្ឌលស្វយ័តជនជាតិលីស៊ូនុចាំង

សកម្មភាព៖ បុណ្យផ្កាស្រស់ជាបុណ្យប្រពៃណីតាមនៃប្រជាជនជនជាតិនុនៃ ស្រុកកុងសាន មណ្ឌលស្វយ័តជនជាតិលីស៊ូនុចាំង។  ក្នុងអំឡុងពេលបុណ្យផ្កាស្រស់  ភូមិដ្ឋាននីមួយៗនឹងជ្រើសរើសរូងភ្នំដែលមានថ្ម Stalactite ក្នុងនាមជារូងទេពអប្សរដើម្បីរៀបចំពិធីបូជា  ក្រោយពីការបូជាបានបញ្ចប់  បុរសនិងនារីយុវជនស្លៀកសំលៀកបំពាក់យ៉ាងស្រស់ស្អាត ដើម្បីធ្វើការប្រកួតប្រជែងបាញ់ធ្នូ។  ដល់ពេលយប់    យុវជននិងយុវនារីបានដុតភ្នក់ភ្លើង  រាំផងច្រៀងផងពេញមួយយប់៕

អ្នកសារព័ត៌មាន៖ Yao Chengcheng

អ្នកបកប្រែ៖ លីហ្សា