សូមមកខេត្តយូណានលេងកំសាន្តជាមួយជនជាតិភាគតិចនាខែមេសា

2019-04-02 18:03:51 |ប្រភព:yunnangateway

នៅប្រទេសចិនមានជនជាតិចំនួន៥៦  នៅក្នុងនោះ  មានជនជាតិភាគតិចចំនួន២៥រស់នៅខេត្តយូណាន។  នៅខេត្តយូណាន  បុណ្យរបស់ជនជាតិមានពេញមួយឆ្នាំ  វាមិនគ្រាន់តែជារយៈពេលកំសាន្តសប្បាយនៃជនជាតិខ្លួនឯង  ក៏ជារយៈពេលយ៉ាងល្អប្រសើរសម្រាប់ការធ្វើឱ្យភ្ញៀវទេសចរតាមតំបន់នានាស្វែងយល់អំពីវប្បធម៌ជនជាតិនិងចែករំលែកសេចក្តីសប្បាយរីករាយ។  នាខែមេសានេះ  សូមមកខេត្តយូណានដើម្បីអបអរសាទរជាមួយជនជាតិភាគតិចនានា។

បុណ្យឃ្លោក

ពេលវេលា៖ ថ្ងៃទី០៨ ខែមេសា-ថ្ងៃទី១០ ខែមេសា

ទីកន្លែង៖ ស្រុកឡានឆាងនៃទីក្រុងភូអឺ

សកម្មភាព៖ បុណ្យខ្លោកជាបុណ្យប្រពៃណីយ៉ាងឱឡារិកបំផុតនៃជនជាតិឡាហ៊ូស្រុកឡានឆាង។  ក្នុងអំឡុងពេលបុណ្យឃ្លោក ប្រជាពលរដ្ឋក្នុងភូមិនីមួយៗជួបជុំនៅទីលានរបស់ភូមិខ្លួន  ព្រមទាំងស្លៀកសំលៀកបំពាក់យ៉ាងស្អាតឆើតឆាយរាំផងច្រៀងផង  និងចែករំលែកស្រាព្រមទាំងម្ហូបអាហារយ៉ាងឈ្ងុយឆ្ងាញ់  ដើម្បីអបអរសាទរបុណ្យឃ្លោកជាមួយគ្នា។