វេលាម៉ោង ១០ និង ២៦ នាទី នៅថ្ងៃទី ៣ ខែមករា យានរុករកលើអវកាសឈ្មោះChang’e លេខ ៤ របស់ប្រទេសចិនបានចុះចតដោយជោគជ័យនៅលើផ្ទៃខាងក្រោយភពព្រះចន្ទ ព្រមទាំងបានបញ្ជូនមកផែនដីវិញនូវរូបថតដែលថតពីចម្ងាយជិតនូវផ្ទៃខាងក្រោយភាពព្រះចន្ទជាលើកដំបូងលើពិភពលោកតាមរយៈផ្កាយរណបឈ្មោះ Queqiao ។ភារកិច្ចលើកនេះសម្រេចបាននូវការចុះចតលើផ្ទៃខាងក្រោយភពព្រះចន្ទជាលើកដំបូង និងការបញ្ជូនព័ត៌មានទូរគមនាគមន៍ពីផ្ទៃខាងក្រោយភពព្រះចន្ទមកផែនដីវិញជាលើកដំបូង ដោយបានបើកទំព័រថ្មីនៃការរុករកលើភពព្រះចន្ទរបស់មនុស្សជាតិ ៕