នាថ្ងៃទី០៣ ខែមករា អ្នកសារព័ត៌មានបានទទួលដំណឹងពីនាយកដ្ឋានចរាចរណ៍និងដឹកជញ្ជូនទីក្រុងចៅថុងឱ្យដឹងថា ផ្លូវល្បឿនលឿនលាវវៃ(ចៅថុង)បានសាងសង់រួចរាល់និងដាក់ឱ្យប្រើប្រាស់ ពីទីក្រុងលាវផានសួយ ស្រុកវៃនីននៅខេត្តគុយជាវដល់ទីក្រុងចៅថុងខេត្តយូណានបានបម្រួញពេលពី៥ម៉ោង ២.៥ម៉ោង មកត្រឹម២ម៉ោង និង១ម៉ោង។
ផ្លូវល្បឿនលឿនលាវវៃ(ចៅថុង)មានប្រវែងសរុប១៦៩.៧២៩គីឡូម៉ែត្រ វាសាងសង់តាមស្តង់ដារផ្លូវរថយន្ត៤ខ្សែ ទ្រទ្រង់ល្បឿន៨០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រវែងទទឹងជាមូលដ្ឋានរបស់ផ្លូវគឺ២៤.៥ម៉ែត្រ។
ក្រោយពី ផ្លូវល្បឿនលឿនលាវវៃ(ចៅថុង)សាងសង់រួចរាល់និងដាក់ឱ្យប្រើប្រាស់ ពីទីក្រុងចៅថុងដល់ទីរួមខេត្តគុយជាវប្រើរយៈពេលតែ៤ម៉ោង ខេត្តយូណាននឹងបន្ថែមផ្លូវធំមួយក្នុងការចេញទៅខេត្តក្រៅ៕