បន្ទាប់ពីក្រុម Kunlun នៃក្រុមការងារសិក្សាស្រាវជ្រាវខាងវិទ្យាសាស្រ្តប៉ូលខាងត្បូងលើកទី៣៥នៃប្រទេសចិនបានធ្វើដំណើរទៅដល់ស្ថានីយ Kunlun នៃប៉ូលខាងត្បូង ក៏បានចាប់ដំណើរការដោយគ្រប់ជ្រុងជ្រោយនូវការងារសិក្សាស្រាវជ្រាវខាងវិទ្យាសាស្រ្តនូវគម្រោង ដូចជាតារាសាស្រ្ត ភ្នំទឹកកកនិងការវាស់ស្ទង់គូរផែនទីជាដើម កាលពីថ្ងៃទី៥ខែមករា។
សូមបញ្ជាក់ថា ស្ថានីយ Kunlun ជាស្ថានីយសិក្សាស្រាវជ្រាវដីគោកនៅប៉ូលខាងត្បូងទីមួយរបស់ប្រទេសចិន ហើយក៏ជាស្ថានីយសិក្សាស្រាវជ្រាវខាងវិទ្យាសាស្រ្តមួយដែលមានរយៈកម្ពស់ខ្ពស់ជាងគេនៅប៉ូលខាងត្បូងផងដែរ៕