កាលពីថ្ងៃទី១៤ ខែមករា អ្នកភូមិមកដល់ផ្ទះ Zhou Youlan ដើម្បីអបអរសាទរ។ នៅថ្ងៃនោះផងដែរ អ្នកភូមិជាច្រើនបានមកដល់ផ្ទះ Zhou Youlan ដែលនៅក្រុមម៉ា ស៊ីហឺ ភូមិគឹកជូ ឃុំថៃភីន ស្រុកយោអានមណ្ឌលស្វយ័ត ជនជាតិឆុស្យុង ខេត្តយូណាន ដើម្បីអបអរសាទរលោកស្រី Zhou Youlan ឡើងផ្ទះថ្មី។ ភូមិគឹកជូស្ថិតនៅតំបន់ត្រជាក់និងក្រីក្រ សរុបមានចំនួន២០៨គ្រួសារស្មើនឹង៩២៨រូប នៅឆ្នាំ២០១៣ ប្រាក់ចំណូលសុទ្ធជាមធ្យមនៃមនុស្សម្នាក់នៅភូមិទាំងមូលមានតែ៣៦០០យ័ន។ ឆ្លងកាត់ការជួយអ្នកភូមិចាកចេញពីភាពក្រីក្រដោយភាពត្រឹមត្រូវ និងបណ្តុះបណ្តាលកម្លាំងពលករទៅក្រៅធ្វើការនិងអភិវឌ្ឍឧស្សាហកម្មពិសេស នៅឆ្នាំ២០១៨ ប្រាក់ចំណូលសុទ្ធជាមធ្យមមនុស្សម្នាក់បានឡើងដល់៧២០០យ័ន មានប្រជាជនជាច្រើនបានរើចូលផ្ទះថ្មីនិងឈានទៅកាន់ជីវភាពរស់នៅថ្មី៕