ទោងពិសេសដែលយោលក្នុងភ្នំ

2019-02-01 10:19:13 |ប្រភព:yunnangateway

  ភ្នំកោលីកុងស្ថិតនៅភាគខាងលិចខេត្តយូណាន  នៅក្នុងភ្នំនេះមានភូមិជនជាតិលីស៊ូតូចមួយឈ្មោះវៃឡាឡុ។  គ្រួសាររបស់លោកYang Jieបានស្នាក់នៅដោយពឹងផ្អែកលើភ្នំ  ដែលបានដាំTsaoko(ខ្មៅក្រវាញ ជាគ្រឿងទេសម្យ៉ាង)៦៦៦៦.៧ម៉ែត្រការេនិងដើមឈើវ៉ុលណាត់(Walnut)ចំនួន១៥០ដើមដើម្បីចិញ្ចឹមជីវិត។  ប្តីប្រពន្ធYang Jieមានកូនស្រីគួរឱ្យស្រឡាញ់ពីរនាក់  បងស្រីឈ្មោះ Yang Zuxuanដែលមានអាយុ៩ឆ្នាំនិងប្អូនស្រី Yang Yuxuanដែលមានអាយុ៦ឆ្នាំ។

  ផ្ទះឈើរបស់គ្រួសារលោក Yang Jie សាងសង់នៅលើភ្នំជម្រាលដ៏ចោតមួយដូចជាគ្រួសារដទៃ  ដើម្បីឱ្យកូនស្រីទាំងពីរមានកន្លែងលេងកាន់តែច្រើន  រយៈពេលពីរឆ្នាំកន្លះមុន  លោក Yang Jieបានពឹងពាក់អ្នកបើកម៉ាស៊ីនកាយដីភ្នំជម្រាលនៅក្បែរលំនៅដ្ឋានឱ្យក្លាយជាដីរាបស្មើ។ លោក Yang Jieចង់ធ្វើរបស់ល្អមួយដល់កូនស្រី  គាត់បានរកឃើញឈើពីរដើម  ដែលប្រើប្រាស់សរសៃដែករុំយ៉ាងមាំ ផ្នែកម្ខាងដោតចូលដី  ផ្នែកម្ខាងទៀតដោតចូលភ្នំជម្រាល  ថែមទាំងប្រើខ្សែពួរចងភ្ជាប់ជាមួយក្តារឈើដែលនោះគឺជាទោងដែលកូនស្រីចូលចិត្តបំផុត។

  នេះជាទោងតែមួយគត់នៅក្នុងភូមិជាធម្មតា កូនស្រីទាំងពីរនាក់ចូលចិត្តអង្គុយលេង  ក្នុងភ្នែកកូនស្រី  ឪពុកដូចជាអ្នកចេះវេទមន្ត  ដោយសារទោងបានធ្វើឡើងយ៉ាងងាយស្រួល រយៈពេលជាងពីរឆ្នាំកន្លងមក  លោក Yang Jieតែងតែជួសជុលវាជាប្រចាំ។

  ភូមិវៃឡាឡុជាភូមិតូចមួយនៃភូមិមាវចៅ ឃុំដាស៊ីនឌី ទីក្រុងរុសុយ មណ្ឌលស្វយ័តជនជាតិលីស៊ូ នុចាំងខេត្តយូណាន ក្នុងគ្រួសារចំនួន៤៩នៃភូមិនេះ  គ្រួសារក្រីក្រដែលបានចុះបញ្ជីដូចជាគ្រួសារ Luo Jie មានចំនួន៣០។  ឆ្នាំ២០១៨  រដ្ឋបាលនៅទីនោះបានរៀបចំការជួយឧបត្ថម្ភតាមរយៈការផ្លាស់ប្តូរទីលំនៅដើម្បីពីតំបន់ក្រីក្រ  គ្រួសារ Yang Jie  ត្រូវបានចែកទីលំនៅដែលមានទំហំ១០០ម៉ែត្រការេ  បច្ចុប្បន្ននេះ ទឹកប្រើប្រាស់ និងអគ្គីសនីសុទ្ធតែបានបំពាក់គ្រប់គ្រាន់  រងចាំគ្រឿងអគ្គិសនីក្នុងផ្ទះនិងគ្រឿងសង្ហារឹមដែលផ្គត់ផ្គង់ដោយរដ្ឋបាលផ្តល់ជូននឹងអាចរើចូលក្នុងផ្ទះថ្មី៕

ការឧទ្ទេសនាមពីអ្នកនិពន្ធ
滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006