គ្រូពេទ្យស្ពាយសម្ពាយនៅលើចំណោត

2019-02-14 17:44:54 |ប្រភព:yunnangateway

  នាខែមីនាឆ្នាំ២០១៧  លោកស្រី Guan Yanpingបានមកដល់ឃុំពីនចុងឡុដែលមានលក្ខខណ្ឌរស់នៅពិបាកបំផុតក្នុងមណ្ឌលស្វយ័តជនជាតិលីស៊ូ នុចាំង ខេត្តយូណាន  ក្នុងនាមជាគ្រូពេទ្យធ្វើជាគ្រូពេទ្យជំនួយនុចាំងលើកទីមួយដែលមកពីខណ្ឌជីនវ៉ាននៃទីក្រុងជូហៃ  ក្នុងឃុំនេះនៅតែមានភូមិជាច្រើនមិនទាន់មានផ្លូវថ្នល់ប្រើប្រាស់  ការចេញចូលនៅក្នុងភូមិសុទ្ធតែពឹងផ្អែកលើច្រកតូចដែលខួងចេញពីចំណោត។  លោកស្រីGuan Yanpingនិងសហការីមានតែប្រើប្រាស់សម្ពាយស្ពាយបរិក្ខារពេទ្យដូចជា  ម៉ាស៊ីន ECGនិង ម៉ាស៊ីនថតអេកូជាដើម  ដើម្បីចូលក្នុងភ្នំផ្តល់សេវាកម្មសុខាភិបាលដល់អ្នកភូមិ។

  ជិតពីរឆ្នាំកន្លងមក  លោកស្រីGuan Yanpingស្ពាយសម្ពាយឆ្លងកាត់ទន្លេឡើងភ្នំ  ទោះបីជាអាកាសធាតុពិបាកយ៉ាងណាក៏ដោយ  ហេតុនេះហើយបានជាគេប្រសិទ្ធិនាមជា“គ្រូពេទ្យស្ពាយសម្ពាយ”តតគ្នា។    លោកស្រីGuan Yanpingបានឡើងភ្នំលើស៣០០ដង  ភូមិចំនួន៤៦ក្នុងឃុំពីនចុងឡុ មានមនុស្សជាច្រើនសុទ្ធតែស្គាល់គ្រូពេទ្យដែលផ្តល់ជំនួយដល់ជនក្រីក្រនេះ។  ដើម្បីប្រជាជនរស់នៅលើភ្នំ លោកស្រីGuan Yanpingបានបន្ថែមរយៈពេលជួយឧបត្ថម្ភជនក្រីក្រផ្នែកសុខាភិបាលនៅនុចាំងរបស់ខ្លួនពីកន្លះឆ្នាំកើនដល់បីឆ្នាំ។

  ចំពោះការងារសហការណ៍ជួយឧបត្ថម្ភជនក្រីក្រនៅមណ្ឌស្វយ័តនុចាំង  មិនថាមានតែលោកស្រីGuan Yanpingម្នាក់នោះទេ។

  ប៉ុន្មានឆ្នាំកន្លងមកនេះ  ទីក្រុងជូហៃនៅខេត្តក្វាំងតុងបានបញ្ជូនអ្នកជំនាញសុខាភិបាលចំនួន១០៤នាក់  ដែលបានមកដល់មន្ទីពេទ្យនៅឃុំ ស្រុកនិងមណ្ឌលស្វយ័តនៃនុចាំង  ព្រមទាំងបានព្យាបាលមនុស្សជាង២ម៉ឺននាក់  ថែមទាំងផ្សព្វផ្សាយបច្ចេកវិទ្យាថ្មីៗចំនួន៧០៕