ការដឹកអ្នកដំណើរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០១៩ជាចំណុចសំខាន់មួយក្នុងអាជីពរបស់លោក Li Xianping ដោយសារតែនេះជាអី្វដែលគាត់បានទទួលភារៈកិច្ចលើកដំបូងសម្រាប់បើករថភ្លើងដឹកអ្នកដំណើរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនក្រោយពីគាត់ក្លាយទៅជាអ្នកបើករថភ្លើង។
នៅឆ្នាំ២០១២ ក្រោយពីលោក Li Xianping បញ្ចប់សិក្សាពីសាកលវិទ្យាល័យ ដែលបានមកដល់ក្រុមហ៊ុនផ្លូវដែកចិនក្រុមគុនមីញគ្រុបធ្វើការ ក្នុងអាជីពរយៈពេល៧ឆ្នាំរបស់គាត់ គាត់ធ្លាប់ជាអ្នកបើកបររង អ្នកបើកបរ អ្នកណែនាំបើកបរជាដើម។
នាថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ ក្រុមរថភ្លើងល្បឿនលឿនបានបើកលើកដំបូងពីទីក្រុងគុនមីញទៅកាន់ទីក្រុងមឹងជឺ។ ក្រុមរថភ្លើងល្បឿនលឿនរវាងទីក្រុងគុនមីញនិងមឹងជឺគឺ ក្រុមរថភ្លើងល្បឿនលឿនប្រភេទ CR200J ឈ្មោះហ្វូស៊ីន ដែលមានល្បឿន១៦០គីឡូម៉ែត្រក្នុងមួយម៉ោង។ លោក Li Xianping បានបើករថភ្លើងល្បឿនលឿនប្រភេទនេះ ដើម្បីបម្រើក្នុងការដឹកអ្នកដំណើរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០១៩។
ដោយសារលើកនេះជាលើកទីមួយដែលលោកបើករថភ្លើងដឹកអ្នកដំណើរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន លោក Li Xianpingមានអារម្មណ៍តឹងតែង។ ពេលយប់ថ្ងៃទី២០ ខែមករា លោក Li Xianpingបានផុសលើ Wechatថា ថ្ងៃស្អែកជាការបើករថភ្លើងដឹកអ្នកដំណើរក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនលើកទីមួយ មានអារម្មណ៍រំភើប ក៏មានអារម្មណ៍ទទួលខុសត្រូវខ្ពស់ផងដែរ។
កាលពីមុនធ្លាប់បើករថភ្លើងធម្មតា ដែលមានល្បឿន៨០គីឡូម៉ែត្រក្នុងមួយម៉ោង តែឥឡូវនេះបើករថភ្លើងល្បឿនលឿនដែលមានល្បឿន១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ចំពោះខ្ញុំគឺមានភាពរីកចម្រើនយ៉ាងខ្លាំង លោក Li Xianping និយាយបែបនេះ។ នាព្រឹកថ្ងៃទី១២ ខណៈពេលដែលក្រុមរថភ្លើងល្បឿនលឿនដល់ស្ថានីយ៍រថភ្លើងដោយមានសុវត្ថិភាព លោក Li Xianping មានអារម្មណ៍មោទនភាពជាខ្លាំង។
ការបើករថភ្លើងដឹកអ្នកដំណើរដល់គោលដៅដោយសុវត្ថិភាព គឺជាបេសកកម្មដ៏ធំបំផុតរបស់ខ្ញុំលោក Li Xianping និយាយបែបនេះ៕