មកដល់ខែមីនា Macadamia ដែលដាំដុះនៅតំបន់នានាក្នុងខេត្តយូណានបានចូលក្នុងរយៈពេលផ្ការីកស្គុះស្គាយ ក្លិនក្រអូបរំភើយបានទាក់ទាញសត្វឃ្មុំមកក្រេបយកលំអង នៅឆ្នាំនេះMacadamiaនឹងអាចទទួលផលយ៉ាងល្អ។ ប៉ុន្មានឆ្នាំកន្លងមក ទំហំដាំដុះMacadamiaនៃខេត្តយូណានត្រូវបានកើនឡើងឥតឈប់ឈរ ដល់ឆ្នាំ២០១៨ ផ្ទៃដីដាំដុះMacadamiaបានកើនដល់២១.៣ម៉ឺនហិចតា។ ឧស្សាហកម្ម Macadamiaកំពុងតែក្លាយទៅជាកសិឧស្សហកម្មលក្ខណៈពិសេសនៃតំបន់ខ្ពង់រាបដែលមានសក្តានុពល ព្រមទាំងជួយដល់ជនក្រីក្រក្នុងតំបន់ភ្នំឱ្យចាកចេញពីភាពក្រីក្រនិងឈានទៅកាន់ជីវភាពរស់នៅយ៉ាងធូរធារ៕
ប្រភពរូបថត៖ Zhang Tong
អ្នកបកប្រែ៖ លីហ្សា