នៅសាលាបឋមសិក្សាសៀងហៃឈីសាំងនៃភូមិ ឡាវយ៉ា ឃុំ ឈេងធាន ស្រុក យ័រស៊ី ខេត្តអានហុយ លោក Chen Wei ជាប្តីនិងលោកស្រី Huang Xiaoqingជាប្រពន្ធបានរស់នៅក្នុងភ្នំធំដើម្បីអប់រំកូនសិស្សក្នុងភ្នំ។
លោក Chen Wei និងលោកស្រី Huang Xiaoqing បានប្រឡងជាប់ក្លាយទៅជាគ្រូបង្រៀននៃសាលាបឋមសិក្សាសៀងហៃឈីសាំង នៅឯស្រុកកំណើតរបស់ពួកគេគឺឃុំសៀស៊ី ស្រុក ហាយនីន ខេត្តអានហុយនា ឆ្នាំ២០១៧ តាំងពីពេលនោះមក ពួកគេបានយកសាលាជាផ្ទះ បរិភោគនិងរស់នៅតែក្នុងសាលា។
ឥឡូវនេះ គ្រូបង្រៀនប្តីនិងប្រពន្ធពីរនាក់ក៏មានកូនស្រីពីរនាក់ដែរ ពេលលោក Chen Wei ទៅបង្រៀន ម្តាយគាត់នឹងជួយថែទាំកូនក្មេង។
សាលាបឋមសិក្សាសៀងហៃមានគ្រូបង្រៀនចំនួន៧នាក់ ប្តីនិងប្រពន្ធពីរនាក់ផ្តោតសំខាន់លើការបង្រៀន ភាសាចិននិងគណិតវិទ្យា ក្រៅពីនេះ ថែមទាំងត្រូវបង្រៀនតន្រ្តីនិងកីឡាជាដើម។ លោក Chen Weiបានប្រាប់អ្នកសារព័ត៌មានថា ក្នុងសាលាបឋមសិក្សាតំបន់ភ្នំ ខ្វះខាតគ្រូបង្រៀន គាត់មានសេចក្តីសង្ឃឹមថា នឹងមានគ្រូបង្រៀនកុមារមកធ្វើការនៅមូលដ្ឋាន។
“បាននៅជាមួយកូនសិស្សរាល់ថ្ងៃ ខ្ញុំពិតជាសប្បាយខ្លាំងណាស់។”លោកស្រី Huang Xiaoqingនិយាយបែបនេះ៕