មនោសញ្ចេតនាបន្តវេនវប្បធម៌នៃយុវជនជនជាតិយោ

2019-03-20 17:02:14 |ប្រភព:yunnangateway

លោក Xu Weisheng ជាយុវជនជនជាតិយោនៃភូមិឡាវវូយ័រ ឃុំគឹផុ នៃស្រុកស្វយ័តជនជាតិយោហ្វុឆាន់ របស់ភូមិភាគស្វយ័តជនជាតិចាំង ក្វាងស៊ី  តាំងពីតូច Xu Weishengបានទទួលឥទ្ធិពលពីវប្បធម៌ប្រពៃណីជនជាតិយោ  ហើយស្រឡាញ់បច្ចេកទេសតម្បាញនៃជនជាតិយោ ចម្រៀងជនជាតិយោនិងការធ្វើឧបករណ៍តន្ត្រីជនជាតិយោជាដើម។ 

នៅឆ្នាំ២០១៦  លោក Xu Weishengបានបង្កើតក្រុមវប្បធម៌និងសិល្បៈជនជាតិយោមួយ  ដើម្បីបន្តវេនវប្បធម៌ជនជាតិបុរាណ។“ បច្ចុប្បន្ននេះ  ជីវភាពរស់នៅនៃជនជាតិភាគតិចពួកយើងកាន់តែល្អប្រសើរឡើង  ឯជីវភាពរស់នៅខាងវប្បធម៌ក៏សម្បូរបែបផងដែរ  នេះត្រូវការមនុស្សជំនាន់ពួកយើងអភិវឌ្ឍនិងបន្តវេនវប្បធម៌ប្រពៃណីឱ្យកាន់តែល្អប្រសើរ​។”