ក្នុងភូមិដ្ឋានជនជាតិជីនផូ កុមារមានសាលាបឋមសិក្សាដ៏ល្អប្រពៃ

2019-06-24 17:12:52 |ប្រភព:yunnangateway

នាថ្ងៃទី២១ ខែមិថុនា  នៅសាលាបឋមសិក្សាជនជាតិយីងផានឃុំស៊ីសានទីក្រុងមាំងសឺ  អ្នកគ្រូឡីមុខួង(អ្នកទី១នៅខាងស្តាំ)កំពុងតែបង្រៀនស្គរជើងដំរីដល់សិស្សនៅបន្ទប់ពិព័រណ៌វប្បធម៌ជនជាតិក្នុងសាលា។

សាលាបឋមសិក្សាជនជាតិយីងផានឃុំស៊ីសានទីក្រុងមាំងសឺមណ្ឌលស្វយ័តជនជាតិតៃជនជាតិជីនផូឌឺហុងខេត្តយូណាន  ជាសាលាបឋមសិក្សាដែលប្រើភាសាកុកងឺអក្សរចិន  ព្រមទាំងភាសាអក្សរជនជាតិជីនផូ។  សាលានេះបង្កើតនៅឆ្នាំ១៩៥៨ បច្ចុប្បន្ននេះមានសិស្សចំនួន៣៦៩នាក់  ក្នុងចំណោមនោះ  មានសិស្សជនជាតិជីនផូចំនួន៣១៤រូប។ សាលានេះប្រកាន់ខ្ជាប់នូវគោលការណ៍ “ការបន្តវេនវប្បធម៌ជនជាតិ  បង្កើតសាលាយីហោពិសេស  ”   ព្រមទាំងខិតខំប្រឹងប្រែងឱ្យកុមារគ្រប់ជនជាតិដូចជនជាតិជីនផូអាចសិក្សាក្នុងសាលាបានយ៉ាងល្អប្រសើរ៕