
លោក Zhao Wongbiជាអ្នកដាំផ្លែឈើនិយាយថា នៅឆ្នាំមុន គ្រួសារគាត់បានប្រាក់ចំណូលសុទ្ធជិត៦ម៉ឺនយ័ន បានចាកចេញពីភាពក្រីក្រយូរហើយ។
មិនតែប៉ុណ្ណោះទេ ជនជាតិឌឺអាំងបានបើកផ្ទះសំណាក់អ្នកភូមិផងដែរ។ អាជីវកម្មបែបនេះគឺបាននាំពីបរទេសមកប្រទេសចិន ដែលឥឡូវកំពុងតែទទួលបានការស្វាគមន៍ជាខ្លាំង។

ឃុំសានថានសានជាឃុំជនជាតិឌឺអាំងតែមួយគត់ទូទាំងប្រទេសចិន ប៉ុន្មានឆ្នាំកន្លងមកនេះ បានទាក់ទាញអ្នកសិក្សាស្រាវជ្រាវសិល្បករ ព្រមទាំងភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសចិនជាច្រើនមកដល់ទីនេះក្នុងការទស្សនាកំសាន្ត ហេតុនេះហើយបានជា អាជីវកម្មផ្ទះសំណាក់អ្នកភូមិមានទីផ្សារយ៉ាងខ្លាំងផងដែរ។