ជនជាតិឌឺអាំងបុរាណពេញចិត្តអាជីវកម្មបរទេស

2019-06-28 16:34:50 |ប្រភព:yunnangateway

នៅឃុំជនជាតិឌឺអាំងសានថៃសានទីក្រុងមាំងសឺមណ្ឌលស្វយ័តជនជាតិតៃជនជាតិជីនផុឌឺហុងខេត្តយូណាន  ដំណាំMacadamiaបានក្លាយទៅជាអាជីវកម្មមួយជួយកាត់បន្ថយភាពក្រីក្រដ៏សំខាន់នៅទីនេះ។

នៅក្នុងតំបន់នេះមានមនុស្សជាច្រើនមិនដឹងថា តើប្រទេសអូស្ត្រាលីនៅត្រង់ណាលើផែនទី  ក៏ប៉ុន្តែ Macadamiaដែលមានតម្លៃខ្ពស់និងងាយស្រួលលក់ពិតជាឱ្យពួកគេពេញចិត្តជាខ្លាំង។

ឃុំសានថៃសានមិនគ្រាន់តែមានដំណាំ Macadamiaទេ  ថែមទាំងដាំដុះដើមកាហ្វេ  ផ្លែផាសិនជាដើម  ដែលធ្វើឱ្យឃុំសានថៃសានមើលទៅហាក់ដូចជាឧទ្យានផ្លែឈើមួយ។  ក្នុងចំណោមនោះ  គ្រាន់តែដំណាំMacadamiaមានចំនួន២៤៦៧ហិចតា ជាមធ្យមមនុស្សម្នាក់មានប្រមាណ៣៣៣៣ម៉ែត្រការ៉េ។