នាថ្ងៃទី០៦ ខែសីហា កម្មករកំពុងតែបេះប្រមូល Agaricus blazei murrill នៅមូលដ្ឋានដាំដុះកសិដ្ឋានស៊ីកូវនៃឃុំសួងលុងយីនស្រុកឈាវបេ។ ប៉ុន្មានឆ្នាំកន្លងមកនេះ មណ្ឌលស្វយ័តជនជាតិជួងជនជាតិមាវវេនសានខេត្តយូណានបានពឹងផ្អែកអាកាសធាតុនិងឧត្តមានុភាពលើភូមិសាស្ត្រ ដើម្បីអភិវឌ្ឍឧស្សាហកម្មដាំដុះ Agaricus blazei murrill ដោយខិតខំប្រឹប្រែង។ យោងតាមដំណឹងបានឱ្យដឹងថា ដល់បច្ចុប្បន្ននេះ ក្នុងតំបន់នេះបានកសាងរោងដាំដុះ Agaricus blazei murrill ជាង២៥០០ដោយប្រើប្រាស់ម៉ូដអភិវឌ្ឍន៍ជា“ក្រុមហ៊ុន+សហករណ៍+កសិករ” ដែលមានកសិករជាង១២០០គ្រួសារចូលក្នុងការដាំដុះ ប្រាក់ចំណូលជាមធ្យមប្រចាំឆ្នាំរបស់គ្រួសារជាង៣៥០០ដុល្លាអាមេរិក៕