ស្រុកលុទានខេត្តយូណាន៖ នារដូវរំហើយ ស្រូវបានទុំនិងសាយភាយក្លិនក្រអូប

2019-10-17 17:22:54 |ប្រភព:yunnangateway

នាថ្ងៃទី១៦ ខែតុលា  ជាថ្ងៃទីមួយដែលបឹងទានឈឺបើកបឹង ភូមិសាទីខណ្ឌជីននីនបានរៀបចំពិធីបើកសមុទ្រ  ដើម្បីជូនពរឱ្យមានសុវត្ថិភាពនិងទទួលបានផលត្រីបង្គាយ៉ាងច្រើន។  ក្នុងសម្លេងអបអរសាទរនិងកាំជ្រួចដ៏ត្រចាស់ត្រចង់  ទូករាប់រយបានចូលបឹងនិងចាប់ផ្តើមចូលដល់រដូវនេសាទ។

នៅកំពង់ផែនេសាទរភូមិសាទីខណ្ឌជីននីន  តាំងពីម៉ោង១៤ចាប់ផ្តើម  ក្រុមបង្គាបឹងដំបូងនៃបឹងទានឈឺដែលត្រូវបានប្រមូលសំណាញ់បានដឹកត្រឡប់មកវិញ  ហើយបង្គាដ៏ច្រើននេះបានញ៉ាំងឱ្យផ្ទៃមុខរបស់អ្នកនេសាទពោរពេញដោយសា្នមញញឹម។   ក្រៅពីបង្គាតម្លៃ៣០យ័នក្នុងមួយគីឡូតាមតម្លៃលក់រាយក្នុងចំនួនតិចដល់មនុស្សដែលប្រញាប់ចិត្តពិសា  បង្គាផ្សេងទៀតត្រូវបានលក់ទៅកាន់ពាណិជ្ជករទាំងអស់។

រយៈពេលបើកបឹងនេសាទនៃបឹងទានឈឺនៅឆ្នាំនេះជាថ្ងៃទី១៦ ខែតុលា ដល់ថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៩  ពីម៉ោង៦ដល់ម៉ោង១៨ជារៀងរាល់ថ្ងៃ  ដែលសរុបមាន៣០ ថ្ងៃ  អនុញ្ញាតឱ្យតែធ្វើនេសាទត្រីWhitebait និងបង្គាហាមឃាត់នេសាទប្រភេទត្រីសេដ្ឋកិច្ចខ្នាតធំនិងផលិតផលជលផល។យោងតាមការណែនាំបានឱ្យដឹងថា  បច្ចុប្បន្ននេះ  បរិមាណធនធានបង្គាបឹងក្នុងបឹងទានឈឺប្រហែលមាន៦០០តោនដល់៧០០តោន  បរិមាណធនធានត្រីWhitebaitប្រហែលមាន៣០០តោនដល់៤០០តោន  ដែលគេប៉ាន់ស្មានថា  ក្នុងអំឡុងពេលបើកបឹងនៅឆ្នាំនេះប្រហែលនឹងអាចនេសាទត្រីWhitebait និងបង្គាចំនួន១០០០តោន៕