ពិព័រណ៍សុខភាពធំការបំប៉នសុខភាពនិងការថែរក្សាមនុស្សចាស់អន្តរជាតិចិន(គុនមីញ)លើកទីបីបានប្រារព្វឡើង

2019-10-29 17:01:21 |ប្រភព:yunnangateway

នាថ្ងៃទី២៤ដល់ថ្ងៃទី២៧ ខែតុលា  ពិព័រណ៍សុខភាពធំការបំប៉នសុខភាពនិងការថែរក្សាមនុស្សចាស់អន្តរជាតិចិន(គុនមីញ)លើកទីបីធ្វើឡើងក្រោមប្រធានបទ 《ថែរក្សាមនុស្សចាស់នៅខេត្តយូណានចម្រុះពណ៌·ញ៉ាំងខេត្តយូណានក្លាយជាគោលដៅនៃការរស់នៅប្រកបដោយសុខភាព》បានប្រារព្វនៅទីក្រុងគុនមីញ។

សហគ្រាសសរុបចំនួន៥៧៨ដែលមកពីប្រទេសទាំង៨គឺជាប្រទេសជប៉ុន កូរ៉េខាងត្បូង អាឡឺម៉ង់ ថៃ ម៉ាឡេស៊ី  សិង្ហបុរី វៀតណាម និងឡាវ  ក្នុងប្រទេសចិនមកពីទីក្រុងប៉េកាំង  សៀងហៃ  ធៀនជីងជាដើម  ព្រមទាំងមណ្ឌលស្វយ័ត(ទីក្រុង)នៃខេត្តយូណានសរុបចំនួន១៦បានចូលរួមពិព័រណ៍នេះ។ ពិព័រណ៍រួមមាន ឧស្សាហកម្មវេជ្ជសាស្ត្រចិនសែនិងថ្នាំចិនសែ  ឧស្សាហកម្មបំប៉នសុខភាព  ឧស្សាហកម្មថែរក្សាមនុស្សចាស់ ទេសចរណ៍សុខភាពនិងការគ្រប់គ្រងហិរញ្ញវត្ថុជាដើម។

ក្នុងអំឡុងពេលពិព័រណ៍នេះ បានរៀបចំវេទិកាកំពូលទីតាំងគោលដៅសម្រាប់រស់នៅប្រកបដោយសុខភាព  វេទិកាអភិវឌ្ឍន៍ឧស្សាហកម្មថ្នាំនិងម្ហូបអាហារមានប្រភពដូចគ្នា(មានន័យថា  មានម្ហូបជាច្រើនមានប្រសិទ្ធិភាពថ្នាំ)  អ្នកជំនាញដែលចូលរួមសន្និសីទបានថ្លែងសន្ទរកថាក្រោមប្រធានបទដូចជា 《ស្ថានភាពអភិវឌ្ឍន៍និងទស្សនវិស័យនៃឧស្សាហកម្មសុខភាពធំនៅខេត្តយូណាន》ជាដើម។ ក្រៅពីនេះ  ថែមទាំងបានរៀបចំសន្និសីទអភិវឌ្ឍន៍ឧស្សាហកម្មថ្នាំនិងម្ហូបមានប្រភពដូចគ្នាប្រទេសចិនលើកដំបូង  កិច្ចប្រជុំផ្សារភ្ជាប់ធនធាននិងកិច្ចប្រជុំស្តីពីភាគីទិញនិងភាគីផ្គត់ផ្គង់លើផ្នែក៥ដូចជាវេជ្ជសាស្ត្រចិនសែនិងថ្នាំចិនសែ  ថ្នាំនិងម្ហូបមានប្រភពដូចគ្នាការបំប៉នសុខភាព និងថែរក្សាមនុស្សចាស់អាហារបៃតង  និងទេសចរណ៍សុខភាព  ព្រមទាំងសកម្មភាពមួយចំនួនដូចជាការទស្សនាទីតាំងថែរក្សាសុខភាពការសាកល្បងម្ហូបអាហារថ្នាំចិនសែនិងការបង្ហាញបច្ចេកទេសផ្សេងៗជាដើម៕