នាថ្ងៃទី១ ខែវិច្ឆិកា ការបណ្តុះបណ្តាលក្នុងប្រធានបទឯកទេសដល់អ្នកស្ម័គ្រចិត្តនៃពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី២ មាននិស្សិតចំនួន៥រូបដែលមកពីសាកលវិទ្យាល័យយូណានមីងហ្ស៊ូបានបង្ហាញមុខនៅទីតាំងពិព័រណ៍ នេះជាសកម្មភាពពង្រីកការប្រមូលអ្នកស្ម័គ្រចិត្តបន្ថែមទៀតនៃពិព័រណ៍នាំចូលអន្តរជាតិក្រៅពីការប្រមូលអ្នកស្ម័គ្រចិត្តបានពង្រីកដល់តំបន់ដីសណ្តទន្លេយ៉ាងស្សេ។ និស្សិតចំនួន៥រូបនេះជានិស្សិតបរិញ្ញាប័ត្រនិងនិស្សិតអនុបណ្ឌិតដែលកំពុងសិក្សាភាសាថៃ ភាសាមីយ៉ាន់ម៉ា ភាសាខ្មែរ និងភាសាឡាវជាដើម ឆ្លងកាត់គ្រូបង្រៀនធ្វើឧទ្ទេសនាមនិងការជ្រើសរើសដោយសាកលវិទ្យាល័យបានចូលក្នុងក្រុមស្ម័គ្រចិត្តនៃពិព័រណ៍នាំចូលអន្តរជាតិចិន។ ក្រៅពីបានទទួលការបណ្តុះបណ្តាលក្នុងប្រធានបទឯកទេសនិងអនុវត្តការហ្វឹកហាត់ ពួកគេនៅថ្ងៃនេះបានចូលបម្រើការងារនៅតំបន់ពិព័រណ៍ដូចជាបញ្ជរសាកសួរព័ត៌មាន ដើម្បីផ្តល់សេវាកម្មបកប្រែតាមភាសានៃប្រទេសអាស៊ីអាគ្នេយ៍ឱ្យកាន់តែល្អប្រសើរដល់ពិព័រណ៍នាំចូលអន្តរជាតិចិនលើកទី២៕