នាថ្ងៃទី០៥ ខែវិច្ឆិកា ពិព័រណ៍នាំចូលអន្តរជាតិប្រទេសចិនលើកទីពីរបានបើកសម្ពោធនៅទីក្រុងសៀងហៃ គណៈប្រតិភូពាណិជ្ជកម្មខេត្តយូណានបាននាំយកការអញ្ជើញដ៏ស្មោះត្រង់ក្នុងការបើកទូលាយដើម្បីអភិវឌ្ឍ និងធ្វើឱ្យកិច្ចសហប្រតិបត្តិការទំនាក់ទំនងកាន់តែស៊ីជម្រៅមកដល់ច្រាំងទន្លេហួងភូនៃទីក្រុងសៀងហៃ ដើម្បីស្វែងរកកាលានុវត្តភាពនិងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ។
យោងតាមការណែនាំពីអ្នកទទួលបន្ទុកនៃការិល័យពាណិជ្ជកម្មអន្តរជាតិនៃនាយកដ្ឋានពាណិជ្ជកម្មទីក្រុងគុនមីញបានឱ្យដឹងថា សហគ្រាសគុនមីញបានចុះឈ្មោះចូលរួមពិព័រណ៍នាំចូលអន្តរជាតិលើកនេះយ៉ាងសកម្ម សាខាគណៈប្រតិភូពាណិជ្ជកម្មទីក្រុងគុនមីញបានចុះឈ្មោះសហគ្រាសសរុបចំនួនជាង៣០០ ឯចំនួនមនុស្សចូលរួមពិព័រណ៍មានជិតមួយពាន់នាក់ គម្រោងគ្រោងនឹងចុះហត្ថលេខាមានចំនួន៣៥ ប្រភេទទំនិញសំខាន់ដែលត្រូវទិញមានដូចជាស្ពាន់ធ័រ កសិផលដូចជាសណ្តែកជាដើម ថែមទាំងបរិក្ខាគ្រឿងយន្ត ម៉ាស៊ីនវេជ្ជសាស្រ្តជាដើម ដែលទិញពីប្រទេសស្វីស ជប៉ុន និងអាមេរិកជាដើម។
ទីក្រុងយូស៊ីខេត្តយូណានមានសហគ្រាសសរុបចំនួន៨១ ស្មើនឹងជាង២០០នាក់បានចុះឈ្មោះចូលរួមពិព័រណ៍នាំចូលអន្តរជាតិលើកនេះ។ អ្នកទទួលខុសត្រូវពាក់ព័ន្ធនៃនាយកដ្ឋានទីក្រុងយូស៊ីបាននិយាយថា ទីក្រុងយូស៊ីគ្រោងនឹងទិញទំនិញសំខាន់ៗក្នុងពិព័រណ៍នាំចូលអន្តរជាតិលើកនេះផ្តោតលើផលិតផលកសិកម្មវិស័យវេជ្ជសាស្ត្រ និងសុខភាពធំ។
យោងតាមដំណឹងបានឱ្យដឹងថា ដល់ថ្ងៃទី ៣១ ខែតុលា គណៈប្រតិភូពាណិជ្ជកម្មខេត្តយូណាននៃពិព័រណ៍នាំចូលអន្តរជាតិលើកទីពីរ បានចុះឈ្មោះនិងអនុម័តអង្គភាព(ឬសហគ្រាស)សរុបចំនួន ១៥៦៧ ការគ្រោងទិញទំនិញរបស់សហគ្រាសភាគច្រើនមានលក្ខណៈខ្លាំងក្លា។ ក្នុងអំឡុងពេលរៀបចំពិព័រណ៍នាំចូលអន្តរជាតិលើកទីពីរ ខេត្តយូណានខិតខំប្រឹងប្រែងធ្វើឧទ្ទេសនាមឧស្សាហកម្មថ្នាំជីវៈវេជ្ជសាស្ត្រនិងសុខភាពធំ ឧស្សាហកម្មទេសចរណ៍និងវប្បធម៌ ឧស្សាហកម្មបច្ចេកវិទ្យាព័ត៌មានឧស្សាហកម្មភស្តុភារឧស្សាហកម្មកសិកម្មទំនើបលក្ខណៈពិសេសខ្ពង់រាប ឧស្សាហកម្មសម្ភារៈថ្មី ផលិតកម្មឧបករណ៍ទំនើប ផលិតផលកែច្នៃអាហារនិងរបស់របរជាដើម ថែមទាំងស្ថានភាពពាក់ព័ន្ធនឹងការខិតខំបង្កើត“ ថាមពលបៃតង”“ អាហារបៃតង” និង“ ទីគោលដៅរស់នៅប្រកបដោយសុខភាព”ដែលមានកម្រិតខ្ពស់បំផុតលើពិភពលោក។
នៅថ្ងៃទី ៦ ខែវិច្ឆិកានឹងរៀបចំសកម្មភាពឧទ្ទេសនាមក្រោមប្រធានបទកិច្ចសហប្រតិបត្តិការវិនិយោគឧស្សាហកម្មសំខាន់ៗនិងការទិញទូទាំងពិភពលោកនៃខេត្តយូណាន ហើយធ្វើឧទ្ទេសនាមអំពី ឧត្តមានុភាព គោលនយោបាយបើកទូលាយ និងតំបន់ពិសោធន៍ពាណិជ្ជកម្មសេរីចិន (យូណាន) ។ ពិព័រណ៍សម្តែងបេតិកភណ្ឌវប្បធម៌អរូបីនៃខេត្តយូណាននឹងរៀបចំក្រោមប្រធានបទ“បេតិកភណ្ឌវប្បធម៌អរូបីនៃខេត្តយូណាន· ចែករំលែកជាមួយពិភពលោក” នឹងដាក់បង្ហាញនៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍ជាតិសៀងហៃ៕