នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ការប្រកួតផ្លាស់ប្តូរក្បាច់គុនពានប្រព័ន្ធផ្សព្វផ្សាយ“ខេត្តយូណានចម្រុះពណ៌·ខ្សែក្រវាត់និងផ្លូវ”បានបើកសម្ពោធនៅខេត្តយូណានចម្រុះពណ៌·ឃុំឌានបុរាណ។ ក្រុមតំណាងមកពីតំបន់នានាទូទាំងប្រទេសចិនរួមទាំងខេត្តជាម្ចាស់យូណានមានក្រុមសិស្សបន្តការសិក្សានៅខេត្តយូណានសរុបចំនួន២៥ក្រុមស្មើនឹងជិត៣០០នាក់បានប្រជុំគ្នានៅក្បែរបឹងទានឆឺ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ក្បាច់គុននិងរកមិត្តភក្ត្រ។

យោងតាមដំណឹងបានឱ្យដឹងថា ការប្រកួតប្រជែងលើកនេះ បានរៀបចំកម្មវិធីសំខាន់បីគឺ Xingyi QuanBagua Zhang Taiji Quan ថែមទាំងរៀបចំកម្មវិធីQuan ប្រពៃណីផ្សេងមួយ ជាមួយគ្នានេះ រៀបចំក្រុមសិស្សបន្តសិក្សានៅខេត្តយូណាន ធ្វើឱ្យអ្នកពូកែក្បាច់គុនក្នុងប្រទេសចិននិងអ្នកស្រឡាញ់វប្បធម៌ប្រពៃណីចិនបានជួបជុំគ្នា ដើម្បីធ្វើការសម្តែងក្បាច់គុនដ៏អស្ចារ្យ។

នៅក្នុងពិធីបើកសម្ពោធ អ្នកស្រឡាញ់ក្បាច់គុនខេត្តយូណាននិងក្រុមតំណាងសិស្សបន្តការសិក្សានៃមហាវិទ្យាល័យនគរបាលយូណានបានធ្វើការសម្តែងក្បាច់គុនដែលទទួលបានសម្លេងទះដៃយ៉ាងកក់ក្តៅពីទស្សនិកជនទាំងអស់គ្នា។
យោងតាមដំណឹងបានឱ្យដឹងថា ការប្រកួតប្រជែងលើកនេះជាលើកដំបូងដែលមាននាយកដ្ឋានកីឡាខេត្តយូណាន មន្ទីរអប់រំខេត្តយូណានជាស្ថាប័នដឹកនាំ និងរៀបចំដោយក្រុមហ៊ុនកាសែតយូណានដេលីប្រេសគ្រុប សមាគមអ្នកសារព័ត៌មានខេត្តយូណាន សមាគមក្បាច់គុនខេត្តយូណាន ក្រុមហ៊ុនគុនមីញnorthtar (គ្រុប) និងក្រុមហ៊ុនយូណាន Chunwanប្រព័ន្ធផ្សព្វផ្សាយផងដែរ។ ការប្រកួតប្រជែងលើកនេះរៀបចំក្រោមប្រធានបទ “ការច្របាច់បញ្ចូលគ្នានូវខេត្តយូណានកសាងមជ្ឈមណ្ឌលផ្សព្វផ្សាយបើកទូលាយ ជួយឧបត្ថម្ភវប្បធម៌ក្បាច់គុនប្រទេសចិនដើរឆ្ពោះទៅកាន់ពិភពលោក”៕