នាថ្ងៃទី២៥ ខែវិច្ឆិកា នៅទីក្រុងវៀងច័ន្ទប្រទេសឡាវ សមាជិកក្រុមសុខាភិបាលធ្វើការត្រួតពិនិត្យឡើងវិញសម្រាប់អ្នកជំងឺភ្នែកឡើងបាយ។ នាថ្ងៃទី២២ ខែវិច្ឆិកា ខេត្តយូណាននៃប្រទេសចិនបានបើកកម្មវិធី“ដំណើររស្មី”នៅទីក្រុងវៀងច័ន្ទប្រទេសឡាវ បានធ្វើការវះកាត់ដោយមិនគិតថ្លៃ។ កម្មវិធីនេះរៀបចំដោយមូលនិធិផ្លាស់ប្តូរមេត្រីភាពអន្តរជាតិស៊ីវើលយូណាន ក្រុមសុខាភិបាលមកពីមន្ទីរពេទ្យទីមួយនៃសាកលវិទ្យាល័យវេជ្ជសាស្ត្រគុនមីញ ឯថ្នាំ សម្ភារៈនិងឧបករណ៍ត្រូវប្រើប្រាស់សុទ្ធតែជាវិភាគទាននៃមូលនិធិ។ កម្មវិធីនេះនឹងរៀបចំរហូតដល់ថ្ងៃទី២៦៕