ម៉ោង៦និង៥៨នាទី ថ្ងៃទី១៦ ខែធ្នូ រថភ្លើងល្បឿនលឿនលេខ C6041 ចេញដំណើរពីស្ថានីយ៍ខាងកើតឆេងឌូទៅកាន់ស្ថានីយ៍ខាងជើងគុយយាំង ជានិមិត្តសញ្ញាដែលខ្សែរថភ្លើងល្បឿនលឿនឆេងឌូ(ខេត្តស៊ីឈួន)-គុយយាំង(ខេត្តគុយជាវ)ត្រូវបានដាក់ឱ្យប្រើប្រាស់ទាំងស្រុងជាផ្លូវការ។ យោងតាមរថភ្លើងល្បឿនលឿនឆេងគុយ(ឆេងឌូ-គុយយាំង)ត្រូវបានដាក់ឱ្យប្រើប្រាស់ទាំងស្រុងជាផ្លូវការ ស្រុកជីនស្យុង(ទីក្រុងចៅថុង) ស្រុកវីស៊ីន(ទីក្រុងចៅថុង)នៃខេត្តយូណានដែលតាមខ្សែរថភ្លើងល្បឿនលឿនក៏ឈានចូលក្នុងសម័យរថភ្លើងល្បឿនលឿន ទីក្រុងចៅថុងបានបញ្ចប់ប្រវត្តិសាស្ត្រដែលគ្មានរថភ្លើងល្បឿនលឿន។

ខ្សែរថភ្លើងល្បឿនលឿនឆេងគុយក្នុងខេត្តយូណានមានប្រវែង៧៩គីឡូម៉ែត្រ ពីស្រុកវីស៊ីនទៅស្រុកជីនស្យុងល្បឿនលឿនបំផុតចំណាយតែ១២នាទីប៉ុណ្ណោះ។ក្រោយពីបានដាក់ឱ្យប្រើប្រាស់ ស្រុកជីនស្យុង ស្រុកវីស៊ីនទៅទីក្រុងគុយយាំងចំណាយរយៈពេលតែជាង១ម៉ោង ហើយទៅទីក្រុងឆេងឌូចំណាយរយៈពេលតែ២ម៉ោងប៉ុណ្ណោះ។

ខ្សែរថភ្លើងល្បឿនលឿនឆេងគុយចាប់តាំងពីទីក្រុងឆេងឌូខេត្តស៊ីឈួន ឆ្លងកាត់ទីក្រុងចំនួន៦គឺ ទីក្រុងមេសាន លឹសាន យីពីន ចៅថុង គុយយាំង នៃខេត្តស៊ីឈួន យូណាន គុយជាវ ស្ថានីយ៍គោលដៅជាស្ថានីយ៍គុយយាំង ខ្សែរថភ្លើងល្បឿនលឿនទាំងស្រុងមានប្រវែងបណ្តោយ៦៤៨គីឡូម៉ែត្រ ដែលមានល្បឿនដល់២៥០គីឡូម៉ែត្រក្នុងមួយម៉ោង៕
អ្នកសារព័ត៌មាន៖ Xie Yi Cai Houyou Shen Xun
អ្នកបកប្រែ៖ លីហ្សា