នាថ្ងៃទី១៨ ១៩និង២០ ខែកុម្ភៈ ខេត្តយូណានសហការណ៍ជាមួយខេត្តក្វាងទុងបើករថភ្លើងល្បឿនលឿនឯកទេសដឹកជញ្ជូនកម្មករត្រឡប់ទៅបំពេញមុខងារទាន(ឈ្មោះកាត់ខ្លីខេត្តយូណាន)-យួរ(ឈ្មោះកាត់ខ្លីខេត្តក្វាងទុង)ខណៈពេលរថភ្លើងដល់ស្ថានីយ៍នឹងទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធក្នុងតំបន់ ដើម្បីរៀបចំឡានក្រុងមកទទួលកម្មករទៅរោងចក្រវិញ។
ដើម្បីបំពេញតម្រូវការមកពីកម្មករដែលចង់ត្រឡប់ទៅវិញធ្វើការ ហើយចុះបន្ថយហានិភ័យការរាលដាលនិងចម្លងជំងឺវីរុស COVID-19ក្នុងដំណើរការត្រឡប់ទៅវិញ ក្រៅពីម៉ៅរថភ្លើងល្បឿនលឿន ម៉ៅឡានក្រុង ម៉ៅយន្តហោះបានក្លាយទៅជាវិធីសាស្ត្រថ្មីមួយផងដែរ។
សូមបញ្ជាក់ថា គិតដល់ថ្ងៃទី១៨ ខែកុម្ភៈ កម្លាំងពលកម្មភូមិទូទាំងខេត្តយូណានត្រូវបានដឹកជញ្ជូនទៅទីក្រុងមានចំនួន៣១៩.៩៩ម៉ឺននាក់។ ដែលប៉ាន់ស្មាន់ថា ក្នុង១៥ថ្ងៃក្រោយមក នឹងដឹកជញ្ជូនកម្លាំងពលកម្មចំនួន១៤៦.៣៦ ម៉ឺននាក់ទៀត។
យោងតាមដំណឹងបានឱ្យដឹងថា ខេត្តជឺចាំង ខេត្តក្វាងទុង និងខេត្តហ្វូជានក្លាយទៅជាកន្លែងដែលទទួលកម្មករមកពីខេត្តយូណានច្រើនបំផុត។ ប៉ុន្មានថ្ងៃនេះ មន្ទីរធនធានមនុស្សនិងធានាសង្គមខេត្តយូណានបានរក្សាទំនាក់ទំនងជាមួយស្ថាប័នធនធានមនុស្សនិងធានាសង្គមនៃខេត្តនិងទីក្រុងចំនួន៥ដែលជាទីកន្លែងសំខាន់សម្រាប់កម្លាំងពលកម្មយូណានចូលបំពេញមុខងារ គឺខេត្តក្វាងទុង ខេត្តជឺចាំង ខេត្តចាំងស៊ូ ខេត្តហ្វូជាន ទីក្រុងសៀងហៃ ដើម្បីប្រមូលព័ត៌មានមុខងារ។ បច្ចុប្បន្ននេះ សរុបបានទទួលព័ត៌មានមុខងារចំនួនជាង២០ម៉ឺនដែលមានចំនួន៧២៣ប្រភេទ ហើយមកពីក្រុមហ៊ុនចំនួន៣៧៩នៃខេត្តនិងទីក្រុងចំនួន៥នៅខាងមុខ។ គិតដល់ថ្ងៃទី១៨ ខែកុម្ភៈ ក្នុងមណ្ឌលស្វយ័តនិងទីក្រុងចំនួន១៦ នៃខេត្តយូណាន ទីក្រុងចៅថុង ឈូជីន ភូអឺនិងមណ្ឌលស្វយ័ត ហុងហឺ វេនសាន ឈូស្យុង មមាញឹកខ្លាំងបំផុតក្នុងការដឹកជញ្ជូនកម្លាំងពលកម្ម។
សូមបញ្ជាក់ថា ក្នុងរយៈពេលពិសេសនេះ ដើម្បីធ្វើការដឹកជញ្ជូនកម្លាំងពលកម្មទៅធ្វើការវិញ ខេត្តយូណានបានចេញគោលនយោបាយពាក់ព័ន្ធ គឺដឹកជញ្ជូនមិនគិតថ្លៃ ត្រួតពិនិតឈាមមិនគិតថ្លៃ និងឱ្យរបស់របរការពារមិនគិតថ្លៃ ក្នុងដំណើរដឹកជញ្ជូន ម្នាក់មួយថ្ងៃប្រគល់ឱ្យលុយ៦០យ័ន ជាមួយគ្នានេះ ខ្សែផ្លូវនីមួយៗសុទ្ធតែចាត់តាំងមនុស្សពិសេសនិងអ្នកជំនាញសុខាភិបាលតាមទៅជាមួយគ្នា៕
អ្នកបកប្រែ៖ លីហ្សា