នាថ្ងៃទី២០ ខែកុម្ភៈ យោងតាមដំណឹងបានឱ្យដឹងថា តាំងពីថ្ងៃទី១២ ដល់ថ្ងៃទី១៩ ខែកុម្ភៈ ខេត្តយូណានបានបំពេញតាមតម្រូវការនៃខេត្តហ៊ូបេ គ្រប់កន្លែងទូទាំងខេត្តយូណានបានរៀបចំដឹកជញ្ជូនផ្លែឈើ បន្លែ និងកសិផលមរិមាណ១១៦២តោន ដើម្បីផ្តល់ជំនួយទៅកាន់ជួរមុខក្នុងការប្រយុទ្ធប្រឆាំងជំងឺCOVID-19 នៅខេត្តហ៊ូបេ។
ក្នុងនោះ មន្ទីរកសិកម្មនិងភូមិខេត្តយូណានបានជ្រើសរើសអ្នកជំនាញដោយឡែក ដើម្បីជ្រើសរើសផលិតផលប្រភេទបន្លែ ប្រភេទផ្លែឈើ ប្រភេទសាច់និងពង់មាន់ និងប្រភេទផ្កា ហើយរៀបចំអង្គភាពត្រួតពិនិត្យសុវត្ថិភាពគុណភាពកសិផលចំនួន២៤ ដើម្បីត្រួតពិនិត្យផលិតផលបរិច្ចាគដោយមិនគិតថ្លៃ កសិផលបរិច្ចាគទាំងអស់សុទ្ធតែត្រូវការត្រួតពិនិត្យគុណភាពតាមស្ថាប័នកសិកម្មនិងភូមិ ហើយនិងដាក់ឱ្យវិញ្ញាបនប័ត្រគុណភាពបំពេញតម្រូវការឯផ្លែឈើ បន្លែនិងផ្កា ក្រោយពីបានបេះមក សុទ្ធតែរៀបចំម្តងសិន សាច់មាន់និងសាច់ដទៃសុទ្ធតែជាផលិផលសម្លាប់ផ្តុំគ្នានិងត្រួតពិនិត្យគុណភាពបំពេញតម្រូវការ។
បច្ចុប្បន្ននេះ ក្នុងការសម្ភារៈដឹកជញ្ជូនជំនួយទៅកាន់ខេត្តហ៊ូបេ បរិមាណបន្លែជំនួយពីខេត្តយូណានជាប់ចំណាត់ថ្នាក់ទីមួយនៅក្នុងប្រទេសចិន បន្លែជំនួយពីខេត្តយូណានជាប់ចំណាត់ថ្នាក់ទីពីរនៅក្នុងប្រទេសចិន៕
អ្នកបកប្រែ៖ លីហ្សា