នាថ្ងៃទី១១ ខែមីនា បុគ្គលិកកំពុងធ្វើការនៅខ្សែសង្វាក់ផលិតម៉ាស់។ នៅថ្ងៃនោះផងដែរ ម៉ាស់ការពារវេជ្ជសាស្ត្រប្រភេទN95 ចំនួន១០ម៉ឺនម៉ាស់ដែលបរិច្ចាកដល់ខេត្តហ៊ូប៉ីដោយបញ្ជាការដ្ឋាននៃក្រុមដឹកនាំប្រឈមការរាលដាលជំងឺវីរុសCovid-19ខេត្តយូណាន បានដំឡើងក្នុងឡាននៅទីក្រុងគុនមីញខេត្តយូណាន ម៉ាស់លើកនេះផលិតចេញពីខ្សែសង្វាក់ផលិតម៉ាស់ការពារវេជ្ជសាស្ត្រថ្នាក់ខ្ពស់ដែលបង្កើតដោយក្រុមហ៊ុនយូណានបៃយោគ្រុប ក្រោយពីបានផលិតចេញម៉ាស់ក្រុមលើកដំបូងបានដឹកជញ្ជូនទៅគាំទ្រខេត្តហ៊ូប៉ី៕
អ្នកបកប្រែ៖ លីហ្សា