នាថ្ងៃទី១៣ ខែមីនា អ្នកជំនាញកំពុងបាញ់ថ្នាំសម្លាប់មេរោគក្នុងរោងល្ខោនសាលា។ ស្ថាប័នពាក់ព័ន្ធនៃទីក្រុងគុនមីញខេត្តយូណានបានធ្វើសម្លាប់មេរោគដោយមិនគិតថ្លៃសម្រាប់សាលាចំនួន២៦ក្នុងខណ្ឌផែលុងទីក្រុងគុនមីញ វិធានការនេះនឹងពង្រីកជាបណ្តើរៗដល់សាលាទាំងអស់ក្នុងទីក្រុងគុនមីញ ដើម្បីធ្វើត្រៀមឱ្យបានល្អសម្រាប់សាលាបើកដំណើរការឡើងវិញ។ មន្ទីរអប់រំខេត្តយូណានបានប្រកាសសេចក្តីជូនដំណឹងនាថ្ងៃទី១១ ខែមីនា ឱ្យដឹងថា ដោយសារដឹងច្បាស់ស្ថានការណ៍ការពារនិងគ្រប់គ្រងការរាលដាលជំងឺវីរុស Covid-19បានល្អប្រសើរនិងមានភាពនឹងនរ សិស្សថ្នាក់ទី១២និងថ្នាក់ទី៩នឹងបើកបវេសនកាលនាថ្ងៃទី២៣ ខែមីនា ឯសិស្សថ្នាក់ផ្សេងក្នុងបឋមសិក្សា អនុវិទ្យល័យនឹងបើកបវេសនកាលនាថ្ងៃទី៣០ ខែមីនា ៕
អ្នកសារព័ត៌មាន៖ Liu Ranyang
អ្នកបកប្រែ៖ លីហ្សា