កាលពីមុន គ្រួសាររបស់លោក Xiao Rui ជាគ្រួសារក្រីក្រដែលបានចុះបញ្ជីឈ្មោះក្នុងស្រុកហ្វូយួនទីក្រុងឈូជីនខេត្តយូណាន លោក Xiao Rui បានធ្វើការនៅខេត្តក្រៅជាច្រើនឆ្នាំ នៅឆ្នាំ២០១៦ លោកបានត្រឡប់មកស្រុកកំណើតវិញដើម្បីចូលធ្វើការក្នុងឧទ្យានឧស្សាហកម្មហ្វូយួន លោកបានទទួលប្រាក់ខែជាង៧០០ដុល្លារអាមេរិក ថែមទាំងបាននៅក្បែរសមាជិកគ្រួសារទៀតផង លោកសប្បាយរីករាយណាស់។
សូមបញ្ជាក់ថា ឧទ្យានឧស្សាហកម្មហ្វូយួនគម្រោងទំហំផ្ទៃដីមាន ៣៧.៣៦ គីឡូម៉ែត្រការ៉េ តម្លៃផលិតឧស្សាហកម្មនៅឆ្នាំ២០១៩សរុបដល់ ១៧៨៤ លានដុល្លារអាមេរិក។ គិតត្រឹមបច្ចុប្បន្ន ក្នុងឧទ្យានទាំងមូល មានសហគ្រាសសរុបចំនួន៤៦ ហើយផ្តល់កន្លែងការងារចំនួន១០៦៧២កន្លែង។
ការអភិវឌ្ឍន៍ឧទ្យានឧស្សាហកម្មក៏ធ្វើឱ្យជីវភាពរស់នៅរបស់អ្នកភូមិប្រែប្រួលកាន់តែល្អប្រសើរ ជាដំបូងរោងចក្រទើបសាងសង់ឡើង ភូមិនៅជុំវិញនៅតែក្រីក្រ ក្នុងភូមិអ្នកជិះម៉ូតូក៏មិនសូវមានដែរ តែឥឡូវនេះ កម្មករនៅទីនេះភាគច្រើនបើកឡានមកធ្វើការ ពេលខ្លះឡានច្រើនពេកពិបាករកកន្លែងចតក៏មាន។
ឆ្នាំនេះដោយសារទទួលឥទ្ធិពលពីការរាតត្បាតជំងឺកូវីដ១៩ ស្រុកហ្វូយួនមិនជួបបញ្ហារកកម្មករធ្វើការនោះទេ ដោយសារកម្មករក្នុងឧទ្យានឧស្សាហកម្មសុទ្ធតែរស់នៅក្នុងភូមិនៅជុំវិញ រោងចក្រជាច្រើនបានបើកដំណើរការមុនគេ៕