ថ្មីៗនេះ ទីក្រុងឈីងតាវ ប្រទេសចិនបានប្រកាសរកឃើញករណីជម្ងឺកូវីដ១៩ចំនួន៦ករណី និងអ្នកចម្លងដែលគ្មានអាការៈ៦ករណី។ ទីក្រុងឈីងតាវនៃខេត្តសានទុងស្ថិតនៅភាគខាងកើតប្រទេសចិន ឥឡូវនេះ ទីក្រុងឈីងតាវបានរៀបចំបុគ្គលិកវេជ្ជសាស្ត្រចំនួនជាង១ម៉ឺននាក់ធ្វើតេស្តអាស៊ីតនុយក្លេអ៊ិចសម្រាប់ប្រជាជននៅទីក្រុងឈីងតាវទាំងអស់ស្មើនឹង១១លាននាក់។ គិតដល់ម៉ោង១៥និង៣០នាទី ថ្ងៃទី១៣ ទីក្រុងឈីងតាវបានធ្វើតេស្ត៤២៣៥៤៣៨ សំណាកហើយមាន១៩៤៥២៥២សំណាក ត្រូវបានចេញលទ្ធផលអវិជ្ជមាន៕
អ្នកសារព័ត៌មាន៖ Li Ziheng
បកប្រែដោយ លីហ្សា