ក្រុមគ្រូពេទ្យនៅទីក្រុងប៉េកាំងកំពុងតែស្គេនវ៉ាក់សាំងជំងឺកូវីដ-១៩នាថ្ងៃទី០៣ ខែមករា ឆ្នាំ២០២១ ដើម្បីត្រៀមក្នុងការចាក់វ៉ាក់សាំង។
នៅថ្ងៃដដែល តំបន់វ៉ាន់ភីនខណ្ឌហ្វូងថែទីក្រុងប៉េងកាំងបានរៀបចំបុគ្គលិកចំនួនជិត២០០រូបដែលមកពីស្ថាប័នសំខាន់ៗផ្នែកគាំពារសង្គមផ្នែកពន្លត់អគ្គិភ័យ ផ្នែកថែទាំចាស់ជរា ផ្នែកវេជ្ជសាស្ត្រជាដើម ដើម្បីចាក់វ៉ាក់សាំងជំងឺកូវីដ-១៩។
បច្ចុប្បន្ននេះ ទីក្រុងប៉េកាំងបានបើកដំណើរការកិច្ចការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ដែលត្រូវបានគេបាន់ស្មានថាមុនពេលចូលថ្ងៃឈប់សម្រាកនៃឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២១ នឹងសម្រេចចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ជាបណ្តោះអាសន្នសម្រាប់មនុស្ស៩ ប្រភេទសំខាន់ៗ ដូចជាមន្ត្រីត្រួតពិនិត្យ និងមន្ត្រីយកសំណាកនៅជួរមុខនៃនាយកដ្ឋានគយ និងកំពង់ផែលើនាំចូលទំនិញតាមការដឹកជញ្ជូនត្រជាក់ និងបុគ្គលិកពាក់ព័ន្ធការដំឡើង ការទម្លាក់ និងការដឹកជញ្ជូននៅកំពង់ផែ៕
អ្នកសារព័ត៌មាន៖ Li Xin
អ្នកបកប្រែ៖ លីហ្សា