នៅព្រលឹមថ្ងៃទី ២០ ខែមករានិស្សិតនៃសាកលវិទ្យាល័យបច្ចេកវិទ្យាដាលានកំពុងតម្រង់ជួរក្នុងសាលាដើម្បីឡើងឡាន។
ដោយសាររងផលប៉ះពាល់ពីជំងឺកូវីដ១៩ ចាប់តាំងពីនៅពាក់កណ្តាលខែធ្នូឆ្នាំមុន សាកលវិទ្យាល័យបច្ចេកវិទ្យាដាលាននៃខេត្តលាវនីង ដែលស្ថិតនៅភាគខាងជើងប្រទេសចិនបានប្រែកម្រិតក្នុងការចាត់វិធានការគ្របគ្រង់សាលាដោយបិទជិត។
បច្ចុប្បន្ន ដោយសារកម្រិតហានិភ័យនៃសហគមន៍ជុំវិញសាលាបានចុះធ្លាក់ពីកម្រិតមធ្យមមកកម្រិតទាប សាលាបានចាប់ផ្តើមបើកវិស្សមកាលរដូវរងាហើយរៀបចំឱ្យសិស្សចាកចេញពីសាលាយ៉ាងមានសណ្តាប់ធ្នាប់។
ដើម្បីធានាថា និស្សិតអាចចាកចេញពីសាលារៀននិងត្រឡប់ទៅស្រុកកំណើតវិញដោយមានសុវត្ថិភាពនិងភាពរលូននោះ តាំងពីថ្ងៃទី ១៨ ខែមករាដល់ថ្ងៃទី ២០ ខែមករា នាម៉ោង ៤ ព្រឹករៀងរាល់ថ្ងៃសាលាបានរៀបចំរថយន្តដើម្បីដឹកជញ្ជូននិស្សិត។ មាននិស្សិតចំនួនជាង ២ ម៉ឺននាក់ត្រូវបានដឹកជញ្ជូនតាមរថយន្តទៅព្រលានយន្តហោះស្ថានីយ៍រថភ្លើងកំពង់ផែនិងកន្លែងផ្សេងទៀតហើយបានធ្វើដំណើរត្រឡប់ទៅស្រុកកំណើត ដែលស្ថិតនៅគ្រប់កន្លែងនៃប្រទេសចិនវិញ៕
អ្នកសារព័ត៌មាន៖ Yao Jianfneg
អ្នកបកប្រែ៖ លីហ្សា