រាត្រីសមោសរអបអរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនតាមអនឡាញឆ្នាំ២០២១ ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន(ហៅកាត់ CMG)បានចាក់ផ្សាយតាមវេទិការជាច្រើននៅយប់ថ្ងៃទី៤ខែកុម្ភៈនេះ។ រាត្រីសមោសរនេះជារាត្រីសមោសរមួយក្នុងចំណោមរាត្រីសមោសរល្បីឈ្មោះទាំង៥ នៃ CMG ដែលត្រូវបានអ្នកប្រើអ៊ីនធឺណេតនិងជំនាន់ក្មេងៗនិយមចូលចិត្ត។ រាត្រីសមោសរនេះបានចាប់ផ្តើមពីឆ្នាំ២០១១ ក្នុង១០ឆ្នាំកន្លងទៅនេះ សកម្មភាពនេះបានផលិតកម្មវិធីទាន់សម័យបែបថ្នៃប្រឌិតជាច្រើន។ សម្រាប់ឆ្នាំ២០២១នេះ រាត្រីសមោសរនេះធ្វើឡើងក្រោមប្រធានបទ “ឆ្នាំថ្មីបើកទំព័រថ្មី សប្បាយរីករាយមែន” បានប្រើមធ្យោបាយបច្ចេកវិទ្យាជាច្រើនប្រភេទដើម្បីប្រមូលលក្ខណៈពិសេសនៃជំនាន់ខុសៗគ្នា និងរំលឹកពីការចងចាំនៃយុគសម័យខុសៗគ្នា មិនថាអ្នកសំដែងក្តី ទស្សនិកជនក្តី សុទ្ធតែបានចូលរួមក្នុងការសំដែងជាមួយគ្នា។ ជាពិសេសឆ្នាំនេះ កម្មវិធីសំដែងសិល្បៈមួយចំនួនបានផ្តោតលើប្រធានបទថ្លែងអំណរគុណដល់អស់បុគ្គលិកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ អ្នកច្រៀងវ័យក្មេងបានសហការនឹងក្រុមតន្រ្តីថ្នាក់ជាតិ ដើម្បីគោរពវីរជនប្រឆាំងការរាលដាលនៃជំងឺឆ្លង ថែមទាំងបានបង្ហាញនូវកម្លាំងចិត្តទំនួលខុសត្រូវរបស់យុវជនទៀតផង។ ចំណែកកម្មវីធីបទសម្រៀងរ៉ែប បានសរសើរទេសភាពស្រស់ស្អាតនៃស្រុកកំណើតដែលមានការរីកចម្រើនកាន់តែល្អបវរ៕