គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីកម្ពុជាកំពុងសាងសង់យ៉ាងរលូន

2022-11-15 16:23:38
ប្រភព:ស៊ីនហួចិន

គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីកម្ពុជា មានទីតំាងស្ថិតនៅចម្ងាយ ២០ គីឡូម៉ែត្រពីភាគខាងត្បូងក្រុងភ្នំពេញ ដែលសាងសង់ដោយក្រុមហ៊ុន China​ Construction​ Third​ Engineering​ Bureau​ Group​ Co.,​ Ltd ចាប់ផ្តើមបើកការដ្ឋាននៅឆ្នាំ២០២០។ បច្ចុប្បន្ននេះ ការងារសាងសង់ផ្សេងៗកំពុងដំណើរការយ៉ាងរលូន។

បន្ទាប់ពីបានសាងសង់រួច អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនឹងក្លាយជាអាកាសយានដ្ឋានកម្រិត ៤F ខ្ពស់បំផុតនៅលើពិភពលោក ដែលអាចកាត់បន្ថយសម្ពាធចំពោះដំណើរការនៃអាកាសយានដ្ឋានរបស់កម្ពុជាដោយមានប្រសិទ្ធភាព ថែមទាំងអាចជម្រុញក្នុងការទាក់ទាញភ្ញៀវទេសចរអន្តរជាតិផងដែរ៕

អ្នកសារព័ត៌មាន៖ ជូ វៃ

អ្នកបកប្រែ៖ Li Zha

គម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីកម្ពុជាកំពុងសាងសង់យ៉ាងរលូន