ថ្ងៃទី២៦ខែឧសភា លោកGaoFengអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ភាគីចិននឹងបន្តធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងមុតមាំ ដើម្បីសម្រេចបាននូវតំបន់ពាណិជ្ជកម្មសេរីអាស៊ីប៉ាស៊ីហ្វិកដែលប្រកបដោយភាពគ្រប់ជ្រុងជ្រោយនិងកម្រិតខ្ពស់ លើកឡើងផែនការការងារក្នុងវិស័យសេដ្ឋកិច្ចឌីជីថល និងសេដ្ឋកិច្ចបៃតងជាដើម ហើយនឹងសកម្មចូលរួមក្នុងការកំណត់ឯកសារណែនាំថ្មី ដើម្បីជំរុញការអភិវឌ្ឍតំបន់ពាណិជ្ជកម្មសេរីអាស៊ី ប៉ាស៊ីហ្វិក។
ពេលថ្មីៗនេះ អង្គការសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) បានបើកកិច្ចប្រជុំរដ្ឋមន្ត្រីពាណិជ្ជកម្មលើកទី២៨ រដ្ឋមន្ត្រីឬតំណាងពាណិជ្ជកម្ម តំណាងមជ្ឈដ្ឋានឧស្សាហកម្មពាណិជ្ជកម្ម ដែលមកពីប្រទេសអង្គការសេដ្ឋកិច្ច APEC ចំនួន ២១ និងអ្នកទទួលខុសត្រូវរបស់អង្គការអន្តរជាតិដូចជា WTO ជាដើមបានចូលរួមកិច្ចប្រជុំនេះ។
លោក GaoFengបានថ្លែងថា ភាគីចិននឹងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាភាគីនានា ដើម្បីធ្វើកិច្ចខិតខំប្រឹងប្រែងជាមួយគ្នា ក្នុងការលើកកម្ពស់ការអភិវឌ្ឍរយៈពេលយូរអង្វែង និងការស្តារជីវភាពរស់នៅរបស់ប្រជាជនឡើងវិញនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ក្នុងបរិបទរីករាលដាលនៃជំងឺកូវីដ១៩និងបន្ទាប់ពីបញ្ចប់កូវីដ១៩ ហើយនឹងជំរុញកិច្ចសហប្រតិបត្តិការជាក់ស្តែងក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ដើម្បីធ្វើឱ្យលទ្ធផលនៃកិច្ចសហប្រតិបត្តិការនឹងផ្តល់ផលប្រយោជន៍ដល់អង្គភាពសេដ្ឋកិច្ចនិងប្រជាជននៃប្រទេសនានាយ៉ាងទូលំទូលាយ៕