ការប្រកួតកីឡាសកលវិទ្យាល័យពិភពលោករដូវក្តៅលើកទី៣១ បានបិទបញ្ចប់ដោយគ្រាប់ប្រសើរនៅក្រុង Chengdu ប្រទេសចិន

2023-08-09 15:54:46
ប្រភព:CRI

យប់ថ្ងៃទី៨ ខែសីហា ពិធីបិទការប្រកួតកីឡាសកលវិទ្យាល័យពិភពលោករដូវក្តៅលើកទី៣១ បានប្រារព្ធធ្វើយ៉ាងឱឡារិកនៅក្រុង Chengdu ខេត្ត Sichuan ប្រទេសចិនក្រោមអធិបតីភាពលោកស្រី Shen Yiqin សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋ។ នៅរយៈពេល ១២ ថ្ងៃកន្លងទៅនេះ អត្តពលិកចំនួន ៦៥០០ នាក់ដែលមកពីប្រទេស និងតំបន់ចំនួន ១១៣ បានបង្ហាញពីកម្លាំងនៃយុវជន ដោយចារទំព័រថ្មីនៃយុវជន សាមគ្គីភាពនិងមិត្តភាព។ ប្រទេសចិនប្រកាន់ខ្ជាប់គំនិតរៀបចំការប្រកួតដោយសាមញ្ញ សុវត្ថិភាព និងអស្ចារ្យ សម្រេចកិច្ចសន្យារបស់ខ្លួនយ៉ាងម៉ឺងម៉ាត់ ហើយទទួលបានការវាយតម្លៃខ្ពស់យ៉ាងទូលំទូលាយពីមហាគ្រួសារនៃសហព័ន្ធកីឡាសកលវិទ្យាល័យអន្តរជាតិ និងសហគមន៍អន្តរជាតិ។ គណៈប្រតិភូកីឡាចិនទទួលបានមេដាយមាសចំនួន ១០៣ គ្រឿង និងមេដាយសរុបចំនួន ១៧៨ គ្រឿង ដែលស្ថិតក្នុងចំណាត់ថ្នាក់លេខ ១ ក្នុងតារាងមេដាយមាស និងតារាងមេដាយ៕

ការប្រកួតកីឡាសកលវិទ្យាល័យពិភពលោករដូវក្តៅលើកទី៣១ បានបិទបញ្ចប់ដោយគ្រាប់ប្រសើរនៅក្រុង Chengdu ប្រទេសចិន