នាវាមន្ទីរពេទ្យកងទ័ពជើងទឹកចិន "Peace Ark" ចាកចេញពីប្រទេសកោះ Solomon ឆ្ពោះទៅប្រទេសទីម័រខាងកើត

2023-08-29 15:55:48
ប្រភព:ស៊ីនហួចិន

នៅថ្ងៃទី២៦ ម៉ោងក្នុងតំបន់ នាវាមន្ទីរពេទ្យកងទ័ពជើងទឹកចិន "Peace Ark" បានបញ្ចប់ដំណើរទស្សនកិច្ចលើកដំបូងនៅកោះ Solomon ហើយបានទៅកាន់ប្រទេសទីម័រខាងកើត ដែលជាកន្លែងចុះចតចុងក្រោយនៃ "បេសកកម្មសុខដុម-២០២៣" តាមផែនការ។

ក្នុងដំណើរទស្សនកិច្ចនៅកោះ Solomon នាវាមន្ទីរពេទ្យកងទ័ពជើងទឹកចិន "Peace Ark"បានផ្តល់សេវាព្យាបាលដោយឥតគិតថ្លៃដល់ប្រជាជនក្នុងតំបន់ បុគ្គលិកមកពីស្ថាប័នចិន អនិកជនចិនជាដើម ព្រមទាំងបានបញ្ជូនក្រុមគ្រូពេទ្យជាច្រើននាក់ ដើម្បីផ្តល់សេវាវេជ្ជសាស្រ្ត ពិគ្រោះជំងឺ និងការ​ផ្លាស់​ប្តូ​រ​ការ​សិក្សា​នៅ​ក្នុង​តំបន់ជាដើម ហើយបាន​ធ្វើ​រោគ​វិនិច្ឆ័យ ​និង​ការ​ព្យាបាល​អ្នក​ជំងឺសរុបចំនួន​ជាង ១ ម៉ឺននាក់​។

ប្រទេសទីម័រខាងកើតគឺជាកន្លែងចុះចតទីប្រាំ និងចុងក្រោយនៃ "បេសកកម្មសុខដុម-២០២៣"លើនេះ។ តាមផែនការ នាវាមន្ទីរពេទ្យនឹងធ្វើទស្សនកិច្ចរយៈពេល ៧ ថ្ងៃ និងផ្តល់សេវាវេជ្ជសាស្រ្តនៅក្នុងតំបន់៕

អ្នកសារព័ត៌មាន ៖ Li Yun​  Liu Bo

អ្នកបកប្រែ ៖ Shen Yan

នាវាមន្ទីរពេទ្យកងទ័ពជើងទឹកចិន "Peace Ark" ចាកចេញពីប្រទេសកោះ Solomon ឆ្ពោះទៅប្រទេសទីម័រខាងកើត