ផ្លូវបុរាណគុនមីញបានក្លាយទៅជាទីតាំងទទួលបានការស្វាគមន៍យ៉ាងខ្លាំងពីភ្ញៀវទេសចរមកពីខេត្តក្រៅ

2019-02-11 17:55:35 |ប្រភព:yunnangateway

  ក្នុងវិស្សមកាលបុណ្យចូលឆ្នាំប្រពៃណីចិន  បណ្តុំផ្លូវវប្បធម៌ផ្លូវបុរាណគុនមីញបានទាក់ទាញភ្ញៀវទេសចរពីខេត្តក្រៅជាច្រើនមកគយគន់  នៅទីនេះព្រមទាំងបានក្លាយទៅជា“ទីតាំងខកខានមិនបាន”ដែលធ្វើឱ្យភ្ញៀវទេសចរស្វែងយល់ពីប្រវត្តសាស្ត្រនិងវប្បធម៌គុនមីញក៏ដូចជាទំនៀមទំលាប់ក្រុងគុនមីញផងដែរ។  ផ្លូវបុរាណគុនមីញជាបណ្តុំផ្លូវប្រវត្តសាស្ត្រដែលមានទំហំធំបំផុតក្នុងកណ្តាលទីក្រុងគុនមីញដោយបានធ្វើការថែរក្សានូវលក្ខណៈពិសេសនៃស្ថាបត្យកម្ម​ និងហាងលក់ទំនិញនៅរាជកាលឆេង(គ.ស.ឆ្នាំ១៦១៦-គ.ស.ឆ្នាំ១៩១២)និងសម័យសាធារណរដ្ឋប្រជាធិបតេយ្យចិន(គ.ស.ឆ្នាំ១៩១២-គ.ស.ឆ្នាំ១៩៤៩)  ឆ្លងកាត់រចនាគម្រោងផែនការនិងជួសជុលការពារស្ថាបត្យកម្មបុរាណ  បានបញ្ចេញកម្លាំងរស់រវើកថ្មី៕