ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនឆ្នាំ ២០២២បន្ថែមថ្មីនូវប្រធានបទស្តីពីសេវាកម្មបរិស្ថានដែលផ្តោតលើយុទ្ធសាស្ត្រ "កាបូនពីរ"របស់ចិន

2022-08-09 13:21:31
ប្រភព:CRI

  ពេលថ្មីៗនេះ អ្នកយកព័ត៌មានបានដំណឹងពីក្រុមហ៊ុនពិព័រណ៍រដ្ឋធានីដែលជាអ្នករៀបចំពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនឆ្នាំ ២០២២ ថា ក្នុងបរិបទនៃយុទ្ធសាស្ត្រជាតិ "កាបូនពីរ" ពោលគឺការកាត់បន្ថយការបញ្ចេញកាបូនបន្ទាប់ពីឡើងដល់ចំណុចកំពូលនៅឆ្នាំ២០៣០និងអព្យាក្រឹតភាពកាបូននៅឆ្នាំ២០៦០ ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនឆ្នាំ ២០២២បានបន្ថែមថ្មីនូវប្រធានបទស្តីពីសេវាកម្មបរិស្ថានក្រោមចំណងជើងថា ""កាបូនពីរ"៖

  ផ្តល់កម្លាំងចលករក្នុងការច្នៃប្រឌិតថ្មី" ដោយបានបង្កើតសាលពិសេសចំនួន ៤ រួមមានទាំង ថាមពលកាបូនទាប អាកាសធាតុនិងសេដ្ឋកិច្ចកាបូន អព្យាក្រឹតភាពកាបូននិងបច្ចេកវិទ្យាបៃតង និងបង្កើតទីក្រុងគំរូ "កាបូនពីរ" ដោយផ្តោតលើការតាំងបង្ហាញនូវសមិទ្ធផលចុងក្រោយបង្អស់និងការប្រើប្រាស់បច្ចេកវិទ្យាក្នុងវិស័យសេវាកម្មបរិស្ថានសកល ក្នុងគោលបំណងលើកទឹកចិត្តសហគ្រាសឱ្យច្នៃប្រឌិតបច្ចេកវិទ្យាថ្មី និងកសាងវេទិកាសម្រាប់ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ។

ពិព័រណ៍ពាណិជ្ជកម្មសេវាកម្មអន្តរជាតិចិនឆ្នាំ ២០២២បន្ថែមថ្មីនូវប្រធានបទស្តីពីសេវាកម្មបរិស្ថានដែលផ្តោតលើយុទ្ធសាស្ត្រ "កាបូនពីរ"របស់ចិន