ក្រុមតន្រ្តីនិសិ្សតបរទេសដែលបន្តការសិក្សានៅប្រទេសចិនច្រៀងរៀបរាប់ការរស់នៅនៅប្រទេសចិន
ក្រុមតន្រ្តី”ខ្សែក្រវាត់ និងផ្លូវ”បង្កើតដោយនិសិ្សតបរទេសដែលបន្តការសិក្សានៅប្រទេសចិន សព្វថ្ងៃ ក្រុមតន្រ្តីនេះមានសមាជិកចំនួន ៤ នាក់ គឺ លោក តានី ជាអ្នកច្រៀងគោល និងអ្នកលេងក្ដារចុច ដែលមកពីប្រទេសតង់ហ្សានី លោក អាបី ជាអ្នកលេងបាស ដែលមកពីប្រទេសហ្សាំប៊ី និងលោក នីយ៉ាស៊ី និងកញ្ញា អោតឹលី ជាអ្នកច្រៀងគោល ដែលមកពីប្រទេសហ្សីមបាវេ ។
មុនមកប្រទេសចិន យុវជនទាំងនេះបានឃើញគម្រោងជំនួយដោយប្រទេសចិន និងស្ថាបនិកជនជាតិចិននៅស្រុកកំណើត ដែលធ្វើឱ្យពួកគាត់មានក្តីប្រាថ្នា និងការរំពឹងទុកទៅប្រទេសចិន ។ ក្នុងភ្នែករបស់និសិ្សតបរទេសដែលបន្តការសិក្សានៅប្រទេសចិននោះ ក្រុមតន្រ្តី”ខ្សែក្រវាត់ និងផ្លូវ”មិនគ្រាន់តែជាចំណង់ចំណូលចិត្តប៉ុណ្ណោះទេ ថែមទាំងជាស្ពាន និងខ្សែក្រវាត់តភ្ជាប់ ដែលបានធ្វើឱ្យមនុស្សជាច្រើនស្វែងយល់ពីប្រទេសចិន ។
លោក តានី បានរៀបរាប់ថា “ខ្ញុំសង្ឃឹមថា តាមវីដេអូនេះបង្ហាញពីការរស់នៅរបស់យើងនៅប្រទេសចិន ដើម្បីធ្វើឱ្យមនុស្សកាន់តែច្រើនស្វែងយល់ពីវប្បធម៌ និងការអភិវឌ្ឍនៃប្រទេសចិន ។”
ប្រភព៖xinhua
អ្នកបកប្រែ៖刘蓉