លោកWangYiជួបសន្ទនាជាមួយឯកអគ្គរាជ/រដ្ឋទូតនៃប្រទេសអាស៊ានប្រចាំនៅប្រទេសចិន

2022-10-27 18:06:59
ប្រភព:CRI

  ថ្ងៃទី២៦ ខែតុលា លោកWangYiសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិននិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបសន្ទនាជាមួយឯកអគ្គរាជ/រដ្ឋទូតនៃប្រទេសអាស៊ានប្រចាំនៅប្រទេសចិន។

  លោកWangYiបានឧទ្ទេសនាមដ៏សំខាន់ស្តីពីអត្ថន័យដ៏សំខាន់និងសមិទ្ធផលសំខាន់នៃសមាជបក្សកុម្មុយនីស្តចិនលើកទី២០ ដោយលើកឡើងថា ក្រោយការដឹកនាំរបស់លោកXiJinpingនិងមានការណែនាំដ៏ត្រឹមត្រូវនៃគំនិតសង្គមនិយមប្រកបដោយលក្ខណៈចិនក្នុងយុគសម័យថ្មី យើងមុខជានឹងអាចសម្រេចបាននូវយុទ្ធសាស្ត្រនិងគោលដៅអភិវឌ្ឍន៍ដែលសមាជបក្សកុម្មុយនីស្តចិនលើកទី២០បានកំណត់ជាមិនខាន។ការធ្វើទំនើបកម្មបែបផែនចិននឹងនាំមកនូវកាលានុវត្តភាពដ៏សំខាន់និងអំណោយផលសំខាន់ដល់ប្រទេសនានាលើពិភពលោក ហើយប្រទេសចិនរីករាយរួមជាមួយប្រទេសអាស៊ានរួមគ្នាបោះជំហានទៅរកទំនើបកម្ម។

  ឯកអគ្គរាជ/រដ្ឋទូតនៃប្រទេសអាស៊ានប្រចាំនៅប្រទេសចិនបានអបអរសាទរដល់សមាជបក្សកុម្មុយនីស្តចិនដែលទទួលបានភាពជោគជ័យដោយគាប់ប្រសើរ ហើយរំពឹងថា នឹងក្តាប់ជាប់កាលានុវត្តភាពថ្មីនៃការធ្វើទំនើបកម្មបែបផែនចិន ដើម្បីជំរុញការផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះនៅតំបន់អាស៊ីប៉ាស៊ីហ្វិក៕

លោកWangYiជួបសន្ទនាជាមួយឯកអគ្គរាជ/រដ្ឋទូតនៃប្រទេសអាស៊ានប្រចាំនៅប្រទេសចិន