ពិព័រណ៍ចិនខាងត្បូងលើកទី៦ បានប្រមូលផ្តុំការចុះហត្ថលេខាលើគម្រោងចំនួន ១៦៩ ទំហំវិនិយោគក្នុងកិច្ចព្រមព្រៀងមានជាង៤០០ពាន់លានយន់
នៅថ្ងៃទី២០ ខែវិច្ឆិកា គម្រោងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មនៃពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ៦ និងពិព័រណ៍ផលិតផលនាំចេញនាំចូលគុនមីញប្រទេសចិនលើកទី ២៦ បានរៀបចំឡើង។
នៅថ្ងៃនោះ គម្រោងកិច្ចព្រមព្រៀងវិនិយោគចំនួន១៦៩ ត្រូវបានចុះហត្ថលេខាដែលមានទំហំវិនិយោគជាង ៤០០ ពាន់លានយន់។ ក្នុងអំឡុងពេលរៀបចំពិព័រណ៍គម្រោងចំនួន២២៣ នឹងត្រូវបានចុះហត្ថលេខានៅខាងក្រៅកន្លែងផ្ទាល់ទំហំវិនិយោគក្នុងកិច្ចព្រមព្រៀងនឹងកើនឡើងលើស ២០០ពាន់លានយន់។
សូមបញ្ជាក់ថា ក្នុងចំណោមគម្រោងដែលបានចុះហត្ថលេខាលើកនេះ គម្រោងសំខាន់ៗដែលមានតម្លៃជាង ១ ពាន់លានយន់មានចំនួន ៧៦ គម្រោងដែលមានតម្លៃជាង៥ ពាន់លានយន់មានចំនួន២៥ គម្រោងដែលមានតម្លៃជាង១០ ពាន់លានយន់មានចំនួន១២។ ការចុះហត្ថលេខាលើកនេះដោយផ្តោតលើឧស្សាហកម្មសំខាន់ៗចំនួន ១២ ក្នុងចំណោមនោះ មានគម្រោងថាមពលបៃតងចំនួន៣៩ គម្រោងកសិកម្មទំនើបដែលមានលក្ខណៈពិសេសខ្ពង់រាបចំនួន២៩ គម្រោងវប្បធម៌-ទេសចរណ៍និងការថែទាំសុខភាពចំនួន១៥ គម្រោងឧស្សាហកម្មផលិតកម្មជឿនលឿនចំនួន១៤ គម្រោងសម្ភារៈថ្មីចំនួន២១ និងគម្រោងជីវវេជ្ជសាស្ត្រចំនួន៦៕
អ្នកសារព័ត៌មាន៖ ស្យូង ចាស៊ីន
អ្នកបកប្រែ៖Li Zha