គណៈកម្មាធិការជាតិសុខាភិបាលចិនប្រកាសថា នៅទូទាំងប្រទេសចិន បានបង្កើតមណ្ឌលសុខភាពជាតិថ្នាក់តំបន់ចំនួន៧៦កន្លែង

2023-04-14 16:41:49
ប្រភព:CRI

ថ្ងៃទី១៣ ខែមេសា គណៈកម្មាធិការជាតិសុខាភិបាលចិនបានបើកធ្វើសន្និសីទសារព័ត៌មាន ក្នុងន័យបង្ហាញពីសភាពការណ៍ពាក់ព័ន្ធនឹងការដែលពង្រីកធនធានសុខាភិបាលដល់ថ្នាក់មូលដ្ឋាន និងបង្កើតរចនាសម័្ពន្ធប្រកបដោយតុល្យភាពក្នុងតំបន់ ។ គិតរហូតដល់បច្ចុប្បន្ននេះ នៅទូទាំងប្រទេសចិន បានបង្កើតមណ្ឌលវេជ្ជសាស្ត្រជាតិកម្រិតឯកទេសចំនួន១៣កន្លែង ព្រមពេលជាមួយគ្នានេះ ក៏បានបង្កើតមណ្ឌលសុខភាពជាតិថ្នាក់តំបន់ចំនួន៧៦កន្លែងនៅតំបន់ដែលមានប្រភពធនធានសុខាភិបាលទន់ខ្សោយផងដែរ  ។

មន្ត្រីនៃគណៈកម្មាធិការជាតិសុខាភិបាលចិនបានថ្លែងថា នៅជំហានក្រោយ ប្រទេសចិននឹងសិក្សាស្រាវជ្រាវនិងតាក់តែងផែនការបង្កើតមណ្ឌលសុខភាពជាតិនិងមណ្ឌលសុខភាពជាតិថ្នាក់តំបន់ក្នុងរយៈពេល៥ឆ្នាំខាងមុខ និងជំរុញឱ្យធនធានសុខាភិបាលដែលមានគុណភាពខ្ពស់ ចែកចាយទៅកាន់តំបន់ដែលបានកំណត់ ដើម្បីជំរុញការងារដោះស្រាយបញ្ហាជារចនាសម័្ពន្ធ ពោលគឺធ្វើឱ្យធនធានសុខាភិបាលគុណភាពខ្ពស់ក្នុងតំបន់នានាមានតុល្យភាព ៕

គណៈកម្មាធិការជាតិសុខាភិបាលចិនប្រកាសថា នៅទូទាំងប្រទេសចិន បានបង្កើតមណ្ឌលសុខភាពជាតិថ្នាក់តំបន់ចំនួន៧៦កន្លែង