យានអវកាស Tianzhou-៧ដឹកទំនិញចូលឆ្នាំថ្មីប្រពៃណីចិនទៅកាន់ស្ថានីយអវកាស

2024-01-24 18:58:51
ប្រភព:CRI

យប់ថ្ងៃទី១៧ ខែមករា តាមម៉ោងក្រុងប៉េកាំង យានអវកាសដឹកទំនិញ Tianzhou-៧ បានត្រូវបង្ហោះដោយជោគជ័យនៅទីលានបាញ់បង្ហោះយានអវកាស ដែលស្ថិតនៅក្រុងWen Chang ខេត្តហៃណាន ប្រទេសចិន ។ ពេលវេលាបង្ហោះយានអវកាស Tianzhou-៧គឺនៅមុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំរោង ដូច្នេះក្នុងនាមជាយានអវកាសដឹកទំនិញ ក្រៅពីបានផ្គត់ផ្គង់សម្ភារៈប្រើប្រាស់ចាំបាច់ក្នុងជីវិតភាពរស់នៅចំពោះអវកាសយានិក យានអវកាសនេះ ក៏បានដឹកទំនិញចូលឆ្នាំថ្មី ដូចជាផ្លែឈើនិងបន្លែស្រស់ជាដើមជូនចំពោះអវកាសយានិកផងដែរ ៕

យានអវកាស Tianzhou-៧ដឹកទំនិញចូលឆ្នាំថ្មីប្រពៃណីចិនទៅកាន់ស្ថានីយអវកាស