ថតឃុំសៀចុងទាននៃទីក្រុងសាំងគឺលីឡាពីលើអាកាសកម្ពស់ខ្ពស់ ឃើញសត្វគង្វាលប្រ កបដោយភាពស្ងប់ស្ងាត់និងភាពសុខដុម

2018-07-06 17:22:41 |ប្រភព:新华网

  ឃុំ សៀចុងទាន(Xiaozhongdian)ទីក្រុងសាំងគឺលីឡា(Xianggelila)នៃមណ្ឌលស្វយ័តជនជាតិហ្សាងឌីឆេង (Diqing)ខេត្តយូណាន  មាសណ្ឋានដីរាបធេងនិងធំទូលាយ  ព្រមទាំងមានទេសភាពដ៏ស្រស់ស្អាត។  នាខែកក្កដា  ឃុំសៀចុងទានមានផ្កាកំពុងតែរីកយ៉ាងស្គុះស្គាយ  សត្វគោសត្វពពែដើរមួយៗបណ្តើរស៊ីស្មៅបណ្តើរ ទិដ្ឋភាពគង្វាលសត្វប្រកបដោយភាពស្ងប់ស្ងាត់ និងភាពសុខដុម។

  ប៉ុន្មានឆ្នាំកន្លងមកនេះ  មណ្ឌលស្វយ័តឌីឆេងខេត្តយូណានបន្តបង្កើនការការពារបរិស្ថាននិងស្ថាបនាអេកូ  ខិតខំប្រឹងប្រែងឱ្យភ្នំឌីឆេងមានភ្នំកាន់តែខៀវ  ទឹកកាន់តែស្អាត  មេឃកាន់តែបៃតង  ខ្យល់អាកាសកាន់តែស្អាត  ឱ្យប្រជាជនទទួលបានអារម្មណ៍សុភមង្គលដោយសារផ្ទៃមេឃពណ៌ខៀវនិងពពកសកាន់តែច្រើន។

អ្នកនិពន្ធ៖ លីហ្សា