【ខ្សែក្រវ៉ាត់មួយ និងផ្លូវមួយ】ពីខេត្តយូ ណានសម្តៅឆ្ពោះទៅកាន់ពិភពលោក

2018-08-15 09:04:11 |ប្រភព:yunnangateway

  ឆ្នាំមុន  វិស័យភស្តុភារអាកាសចរណ៍ខេត្ត​យូណានសរុបបានធានាជើងហោះហើរចេញទៅក្រៅចំនួន២១.៦៥ម៉ឺនគ្រឿង   បើ​ប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង១០%  ឯទំនិញដែលដឹកជញ្ជូនតាមយន្តហោះនាំចូលនិងនាំចេញ​មានបរិមាណ​២៨.១៣​ម៉ឺនតោន  បើប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង១៣.៤៧%  នៅក្នុងនេះ  បរិមាណទំនិញអន្តរជាតិ​មានចំនួន៤.៣៨ម៉ឺនតោន  បើប្រៀបធៀបនឹងឆ្នាំមុនបានកើនឡើង១៧៣.៧៥%។ 

  ផ្អែកទៅលើទិន្នន័យ  នៅឆ្នាំ២០១៧អាកាសយានដ្ឋានគុនមីញបានបើកខ្សែអាកាសចរណ៍៣៥៩ខ្សែ  ខ្សែ​អាកាសចរណ៍​​ក្នុងស្រុកចំនួន២៨០ខ្សែ  ខ្សែអាកាសចរណ៍អន្តរជាតិចំនួន៧៦ខ្សែ  ខ្សែអាកាសចរណ៍តំបន់ចំនួន៣ខ្សែ។  នៅដើមពាក់កណ្តាលឆ្នាំនេះ  ខ្សែអាកាសចរណ៍នៃអាកាសយានដ្ឋានគុនមីញបានគ្របដណ្តប់នៅបណ្តាប្រទេស​អាស៊ី​អាគ្នេយ៍ចំនួន១០ប្រទេសប្រទេសនៅតំបន់អាស៊ីខាងត្បូងមានចំនួន៥ប្រទេសឯទីក្រុងនៅតំបន់អាស៊ីខាងត្បូង​និងអាស៊ី​អាគ្នេយ៍ដែលបានឆ្លងអាកាសចរណ៍ពីអាកាសយានដ្ឋានគុនមីញដល់៣៥  បច្ចុប្បន្ននេះអាកាសយានដ្ឋានគុនមីញ​បាន​ក្លាយទៅជាអាកាសយានដ្ឋានដែលតភ្ជាប់ចំណុចឆ្លងអាកាសចរណ៍នៅតំបន់អាស៊ីអាគ្នេយ៍ច្រើនជាងគេក្នុងប្រទេសចិន។

  ដល់បច្ចុប្បន្ននេះ  អាកាសយានដ្ឋានស៊ីវិលក្នុងខេត្តដែលបានដាក់ឱ្យដំណើរការមានចំនួន១៥  ឯចំនួនខ្សែ​អាកាសចរណ៍​នៃក្រុមហ៊ុនអាកាសយានដ្ឋានយូណានគ្រុបបានកើនពី៣១៦ខ្សែនៅឆ្នាំ២០១២ឡើងដល់៤៨៥​ខ្សែនៅឆ្នាំ២០១៧។

អ្នកសារព័ត៌មាន៖Liu Ziyu Li Wenjun

អ្នកនិពន្ធ៖ លីហ្សា

ការឧទ្ទេសនាមពីអ្នកនិពន្ធ
滇ICP备 09002441号
中华人民共和国国务院新闻办公室 支持指导
云南省人民政府新闻办公室 主办
云南日报报业集团 承办
本网站由云桥网版权所有,未经授权禁止复制或建立镜像
Copyright ©yunnangateway.com All Rights Reserved since 2006