ក្រោយពីអ្នកមានស្តុកស្តម្ភឆ្លងកាត់ជម្ងឺធ្ងន់ គាត់បានយកចិត្តទុកដាក់ចំពោះគ្រួសារនិងល្ខោនទាន

2018-09-11 18:14:15 |ប្រភព:yunnangateway

  លោក Zhang Xiong មកពីគ្រួសារល្ខោនទានមួយនៅទីក្រុងគុនមីញខេត្តយូណាន។  ពេលគាត់មានអាយុ១០ឆ្នាំគាត់បានចូល​សាលា​សិល្បៈខេត្តយូណានដើម្បីរៀនល្ខោនទាន។

  ចំពោះការសិក្សាល្ខោនទានមិនមានភាពងាយស្រួលឡើយ  ក៏នឿយហត់ដែរ។  ដោយសារទ្រាំទ្រ​នឹងភាពនឿយហត់មិនបាន  ឆ្នាំ១៩៨៥  លោកបានរៀនធ្វើការលក់ដូរគ្រឿងសមុទ្រតាមមិត្តភក្តិ​។នៅទសវត្សរ៍ឆ្នាំ៩០  ពេលនោះមនុស្សធម្មតាបានប្រាក់ខែ​ជាង១០០០យ័ន  តែលោក Zhang Xiong បានក្លាយទៅជាអ្នកមានស្តុកស្តម្ភដែលមិនមានចំនួនច្រើនទេនៅទីក្រុងគុនមីញ។

  ក៏ប៉ុន្តែប្រហែលចាប់ពីឆ្នាំ១៩៩៩  សុខភាពរបស់លោកបានលេចចេញបញ្ហា  តែងតែមានអារម្មណ៍ថា  នឿយហត់។  ពីឆ្នាំ២០០៣​មក  លោកក៏ក្រោកពីគ្រែមិនរួច។  ប្រហែលពីរឆ្នាំក្រោយមកទៀត  លោក Zhang Xiong ទើបឆែកឃើញច្បាស់​មូលហេតុឈឺ  នេះជាជម្ងឺកម្រមួយ  ហៅថាជម្ងឺ “Osseous disease ឬស្ពោតឆ្អឹង ”។

  សុខភាពរបស់លោកបានគ្រាន់បើជាបន្តបន្ទាប់ដោយពឹងផ្អែកលើឱសថ  ឥឡូវនេះ  គាត់អាចលើកឡើងដៃ អាចញ៉ាំបាយ​ដោយខ្លួ​ន​ឯង​  ក៏អាចរំកិលរទេះរុញបានដោយខ្លួនឯង​។ឥឡូវនេះ  លោកបានផ្ទេរការលក់ដូរគ្រឿងសមុទ្រឱ្យអ្នកដទៃ  បាត់បង់ឱកាសរកទ្រព្យ​សម្បត្តិ  ដើម្បីចំណាយពេលកាន់តែ​ច្រើន​កំដរសមាជិកគ្រួសារ។

  លោកបានយកចិត្តទុកដាក់ដល់គ្រួសារ  ជាមួយគ្នានេះ  បានយកចតិ្តទុកដាក់ដល់ល្ខោនទានដែល​លោកបានស្រឡាញ់តាំងពីតូច​ដល់ឥឡូវនេះផងដែរ។  ក្នុងមន្ទីរល្ខោនទានដែលបង្កើតដោយលោក Zhang Xiong នៅឃុំបុរាណ Guandu  រាល់ថ្ងៃពុធដល់ថ្ងៃអាទិត្យ​នាម៉ោង២ល្ងាច  ពួកគេនឹងធ្វើការសម្តែងល្ខោនទានតាមពេលកំណត់។

  លោក Zhang Xiong យល់ឃើញថា៖“មន្ទីរល្ខោនទានជាការងារដែលមានអត្ថន័យណាស់សម្រាប់ខ្ញុំ៕”

អ្នកសារព័ត៌មាន៖ Zhu Dongran  Li Wenjun

អ្នកនិពន្ធ៖ លីហ្សា