ស្រុកYiliangខេត្តយូណាន៖ ដីស្រែស្រូវចម្រុះពណ៌ដ៏ស្រស់ស្អាតហាក់ដូចជាផ្ទាំងគំនូរ

2018-09-19 18:16:33 |ប្រភព:新华网

  ភូមិ Hewan ឃុំ Gengjiaying ស្រុក Yiliang ទីក្រុងគុនមីញខេត្តយូណានជាភូមិមួយក្នុងភូមិពិសេសចំនួន១០០ក្នុងបុណ្យប្រមូលផលកសិករប្រទេសចិនលើកទីមួយដែលត្រូវបានរៀបចំការជ្រើសរើសដោយទីភ្នាក់ងារភូមិប្រទេសចិន។  ដីស្រែស្រូវពណ៌ចម្រុះនៃភូមិHewan៣.៨៧ហិកតាបានដាំស្រូវចំនួន៥ប្រភេទដែលមានពណ៌ចំនួន៤គឺ ពណ៌ខ្មៅ  ស ខៀវ ក្រហម  ប្រើប្រាស់ពណ៌ធម្មជាតិនៃស្រូវ  បានគូរគំនូរមួយផ្ទាំងដ៏ស្រស់ស្អាតក្នុងដីស្រែ  នាថ្ងៃទី២៣ ខែកញ្ញា  ជាបុណ្យប្រមូលផលស្រូវកសិករនៃប្រទេសចិន  ដល់ពេលនោះ  នឹងត្រូវរៀបចំសកម្មភាពប្រកួតប្រជែងដូចជាការច្រូតស្រូវ  ចាប់ត្រី  កាច់ពោតជញ្ជូនល្ពៅជាដើម  ដើម្បីអបអរសាទរការប្រមូលផលបរិបូរណ៍៕

អ្នកសារព័ត៌មាន៖ Yu Xiaoyue  Wang Anhaowei

អ្នកនិពន្ធ៖ លីហ្សា