សាកលវិទ្យាល័យយូណានមានក្រុមតន្ត្រីមួយឈ្មោះ The funny

2018-12-05 11:59:19 |ប្រភព:yunnangateway

  ក្រុមតន្ត្រី The funny ត្រូវបានបង្កើតដោយនិស្សិតបន្តការសិក្សាប្រទេសឡាវឈ្មោះAwenកាលបីឆ្នាំមុន។  Awenតាំងពីតូចបានចូលចិត្តតន្ត្រី  មុនពេលមកដល់ខេត្តយូណាន  គាត់បានបង្កើតក្រុមតន្ត្រីមួយដោយខ្លួនឯង  តែក្រោយពីAwenមកដល់យូណានបន្តការសិក្សា ក្រុមតន្ត្រីគាត់នៅឡាវបានរំសាយ។

  តាមAwenណែនាំបានឱ្យដឹងថា ក្រុមតន្ត្រីនៅបច្ចុប្បន្ននេះមានសមាជិកជាផ្លូវការចំនួន៥រូប  មានបីរូបទៀតជាសមាជិកបម្រុង។  ពួកគេសុទ្ធតែជានិស្សិតមកពីឡាវដែលបន្តការសិក្សានៅសាកលវិទ្យាល័យយូណាន។  ក្រុមតន្ត្រី The funnyឱ្យនិស្សិតបន្តការសិក្សាឡាវក្នុងសាកលវិទ្យាល័យបានរកឃើញ“ផ្ទះថ្មី”។

  ដោយសារសមាជិកក្រុមតន្ត្រីសុទ្ធតែខិតខំប្រឹងប្រែង  ហេតុនេះហើយបានជាក្រុមតន្ត្រីនេះត្រូវបានមនុស្សជាច្រើនស្គាល់។  ក្នុងរយៈពេលបីឆ្នាំដែលក្រុមតន្ត្រីបង្កើតមក  ក្នុងសកម្មភាពជាច្រើនដូចជាពិធីស្វាគមន៍និស្សិតថ្មីពិធីអបអរសាទរនិស្សិតបញ្ចប់ពីសិក្សា សកម្មភាពផ្លាស់ប្តូរវប្បធម៌អន្តរជាតិនិងពិធីអបអរសាទរឆ្នាំថ្មីនៅស្ថានកុងស៊ុលឡាវជាដើម  សុទ្ធតែអាចមើលឃើញការសម្តែងរបស់។

  រាល់ការសម្តែងម្តងៗពេលក្រុមតន្ត្រីច្រៀងបទចម្រៀងឡាវ  រាំរបាំប្រពៃណីឡាវសុទ្ធតែអាចទាក់ទាញទស្សនិកជនទះដៃយ៉ាងខ្លាំង  នៅពេលនេះ  លោក Li Zhenqiangនឹងណែនាំចម្រៀងនិងរបាំឡាវដល់ទស្សនិកជន។  ក្នុងចិត្តគាត់  អាចប្រើប្រាស់តន្រី្តធ្វើឧទេសនាមប្រទេសឡាវ  គឺជាខ្លឹមសាៈសំខាន់នៃក្រុមតន្ត្រី The funny។ ម្យ៉ាងទៀត  ក្នុងសកម្មភាពនីមួយៗ  ពួកគេក៏ស្វែងយល់ប្រវត្តសាស្ត្រនិងវប្បធម៌យូណានដោយឥតឈប់ឈរផងដែរ។

  Awenមានសេចក្តីសង្ឃឹមថា  ក្រុមតន្ត្រីនេះអាចពាំនាំបន្តនូវភាពកក់ក្តៅនិងសេចក្តីសប្បាយរីករាយដល់និស្សិតជនជាតិឡាវ  ក៏សង្ឃឹមថា  និសិ្សតឡាវអាចទំនាក់ទំនងជាមួយនិស្សិតដែលមកពីប្រទេសនានាតាមរយៈតន្ត្រី៕

  អ្នកសារព័ត៌មាន៖ Li Wenjun Yao Chengcheng

  អ្នកនិពន្ធ៖ លីហ្សា